វត្ថុបុរាណខ្មែរចំនួន ១២២ គ្រឿង នឹងដាក់បង្ហាញនៅទីក្រុងបេកាំង នាថ្ងៃទី ១ ខែឧសភា
高棉日报|

ពិព័រណ៍ខ្នាតធំក្រោមប្រធានបទ "ការជួបជាមួយអង្គរវត្ត" ដែលជាការសហការរៀបចំឡើងដោយ សារមន្ទីរ Meet You Museum នៃទីក្រុងប៉េកាំង និងសារមន្ទីរជាតិកម្ពុជា នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១ ខែឧសភា ខាងមុខនេះ ក្នុងទីក្រុងប៉េកាំង។ ពិព័រណ៍នេះ បានប្រមូលផ្ដុំទៅដោយវត្ថុបុរាណថ្នាក់ជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជាចំនួន ១២២ គ្រឿង (ឈុត) ដើម្បីដាក់បង្ហាញជូនទស្សនិកជនបានទស្សនា។
ពិព័រណ៍នេះ បានដាក់បង្ហាញនូវវត្ថុបុរាណដែលជាសម្បត្តិបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជាចំនួន ១២២ គ្រឿង ដើម្បីរៀបរាប់ពីខ្សែជីវិតនៃអរិយធម៌ខ្មែរ ចាប់តាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យហ្វូណន។ តាមរយៈការតាំងពិព័រណ៍នេះ ក៏បានបង្ហាញជាប្រព័ន្ធនូវការចាក់គ្រឹះយ៉ាងជ្រាលជ្រៅនៃអក្សរសាស្ត្រ គណិតវិទ្យា និងសិល្បៈបដិមាសាស្ត្រសាសនារបស់ខ្មែរនាសម័យដើម ដែលអនុញ្ញាតឱ្យទស្សនិកជនចិនបានស្វែងយល់ពីភាពអស្ចារ្យនៃប្រវត្តិសាស្ត្រក្នុងការកសាងប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នដោយព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ព្រមទាំងស្វែងយល់ពីការរួមរស់នៃជំនឿចម្រុះ និងអស្ចារ្យចំពោះបញ្ញាស្មារតីផ្នែកវិស្វកម្មរបស់បុព្វបុរសខ្មែរ ដែលជាសាក្សីនៃចំណងមិត្តភាពរាប់ពាន់ឆ្នាំរវាងប្រទេសកម្ពុជា និងចិន ដែលបាន ឆ្លងកាត់ភ្នំ និងសមុទ្រ៕