中文 English {{ activeLangText || 'Languages' }} {{ item.text }}
វិស័យសំខាន់ៗដូចជាវិស័យផលិតកម្មនៅក្នុងប្រទេសកម្ពុជាបន្តទាក់ទាញការវិនិយោគពីបរទេស
ខ្មែរ > ខ្លឹមសារ

វិស័យសំខាន់ៗដូចជាវិស័យផលិតកម្មនៅក្នុងប្រទេសកម្ពុជាបន្តទាក់ទាញការវិនិយោគពីបរទេស

គេហទំព័រព័ត៌មានចិន|
分享到Facebook

នៅថ្ងៃទី ២១ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានពិនិត្យឡើងវិញនូវគម្រោងវិនិយោគថ្មីៗជាច្រើន ដែលមានតម្លៃវិនិយោគសរុបចំនួន ៤៩០ លានដុល្លារអាមេរិក។

គម្រោងថ្មីៗដែលបានពិនិត្យឡើងវិញ ក្នុងអំឡុងពេលវគ្គនេះគ្របដណ្តប់លើវិស័យដូចជា ផលិតកម្មឧស្សាហកម្ម កសិកម្ម និងថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលបង្ហាញពីភាពជោគជ័យជាបន្តបន្ទាប់របស់ប្រទេសកម្ពុជាក្នុងការទាក់ទាញដើមទុនបរទេសមកកាន់តំបន់យុទ្ធសាស្ត្រសំខាន់ៗទាំងនេះ។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ប្រទេសនេះបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៤៦ ជាមួយទំហំទុនវិនិយោគចំនួន ២,៥ ពាន់លានដុល្លារអាមេរិក ដែលរំពឹងថានឹងបង្កើតឱកាសការងារប្រមាណជាង ៨០,០០០ កន្លែង។ ក្នុងចំណោមទឹកប្រាក់ចំនួន ១,៣ ពាន់លានដុល្លារអាមេរិក ត្រូវបានវិនិយោគទៅក្នុងវិស័យផលិតកម្មឧស្សាហកម្ម ៨៤០ លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធ ហើយទឹកប្រាក់នៅសល់បានហូរចូលទៅក្នុងវិស័យទេសចរណ៍ កសិកម្ម និងវិស័យកែច្នៃកសិ-ឧស្សាហកម្ម។

ទាក់ទងនឹងប្រភពហិរញ្ញប្បទាន ប្រទេសចិនបានរក្សាតំណែងជាប្រភពវិនិយោគបរទេសឈានមុខគេរបស់ប្រទេសកម្ពុជាក្នុងអំឡុងត្រីមាសនេះ ដែលមានចំនួនជិត ៤៦,៨% នៃបរិមាណវិនិយោគសរុប។ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីត្រូវបានចាត់ថ្នាក់ជាប្រភពទុនបរទេសធំទីពីរ និងទីបីរបស់ប្រទេសកម្ពុជា ដោយរួមចំណែក ៨,១% និង ៤,៧% នៃការវិនិយោគសរុប។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងសម្រេចបានអត្រាកំណើន ៤,៥% ក្នុងឆ្នាំ ២០២៦ ដោយអត្រាកំណើននេះ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតដល់ ៥,០% ក្នុងឆ្នាំ ២០២៧៕

អ្នកយកព័ត៌មាន៖ Yang Qiang, Qiang Baoyi

អ្នកបកប្រែ៖ Shen Yan(កល្យាណ)