中文 English {{ activeLangText || 'Languages' }} {{ item.text }}
កិច្ចសន្ទនាផ្លូវក្រោយលើកទី ២ ចិន-កម្ពុជា-ថៃ ត្រូវបានប្រារព្ធឡើងជាផ្លូវការ
ខ្មែរ > ខ្លឹមសារ

កិច្ចសន្ទនាផ្លូវក្រោយលើកទី ២ ចិន-កម្ពុជា-ថៃ ត្រូវបានប្រារព្ធឡើងជាផ្លូវការ

គេហទំព័រព័ត៌មានចិន|
分享到Facebook

ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមេសា កិច្ចសន្ទនាផ្លូវក្រោយលើកទី ២ ចិន-កម្ពុជា-ថៃ ដែលមានប្រធានបទ "អនុវត្តការឯកភាពគ្នាប្រាំចំណុចដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ Fuxian និងការលើកកម្ពស់បរិយាកាសមតិសាធារណៈដោយសន្តិភាព" ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ដែលរៀបចំដោយសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU)។ មានតំណាងប្រមាណជិត ១០០ នាក់ រួមទាំងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយចាស់វស្សា អ្នកប្រាជ្ញនៃក្រុមអ្នកគិត និងតំណាងមកពីអង្គការសង្គម និងភ្នាក់ងារមនុស្សធម៌ដែលមកពីប្រទេសចិន កម្ពុជា និងថៃ​ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

កិច្ចសន្ទនានេះមានគោលបំណងពង្រឹងលទ្ធផលនៃកិច្ចប្រជុំលើកទី ១ និងសម្រួលដល់ការផ្លាស់ប្តូរស៊ីជម្រៅលើបញ្ហាបន្ទាន់នៅក្នុងទេសភាពតំបន់នាពេលបច្ចុប្បន្ន ជាពិសេសការណែនាំប្រព័ន្ធផ្សព្វផ្សាយអំពីមតិសាធារណៈ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែនសម្រាប់ជីវភាពរស់នៅ និងការការពារសិទ្ធិ និងផលប្រយោជន៍របស់ជនភៀសខ្លួននៅតំបន់ព្រំដែន។ ដើម្បីចូលរួមចំណែកដល់ប្រាជ្ញា និងកម្លាំងនៃផ្លូវក្រោយឆ្ពោះទៅរកការជំរុញការអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុចដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ Fuxian ត្រូវលើកកម្ពស់ការបន្តបន្ធូរបន្ថយទំនាក់ទំនងកម្ពុជា-ថៃ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។

កិច្ចសន្ទនានេះមានវគ្គពេញអង្គរួមជាមួយនឹងវគ្គបំបែកចំនួនបីស្របគ្នា ដែលក្នុងអំឡុងពេលនោះ តំណាងបានចែករំលែកករណីសិក្សា និងអនុសាសន៍ទាក់ទងនឹងប្រធានបទជាក់លាក់ដូចជា ការគ្រប់គ្រងព័ត៌មានក្លែងក្លាយ ការបន្តពាណិជ្ជកម្មឆ្លងដែនឡើងវិញ ការការពារជនភៀសខ្លួន និងអ្នកវិលត្រឡប់ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងសុខភាពសាធារណៈជាដើម។ តំណាងមកពីប្រទេសទាំងបីជាទូទៅយល់ស្របថា កិច្ចសន្ទនាផ្លូវក្រោយរក្សាបាននូវកន្លែងដ៏មានតម្លៃសម្រាប់ការទំនាក់ទំនងនៅខាងក្រៅបណ្តាញផ្លូវការ ជួយលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងការឯកភាពគ្នា។

នៅព្រឹកថ្ងៃទី ២១ ខែមេសា តំណាងមកពីប្រទេសទាំងបីបានចូលរួមក្នុងកិច្ចសន្ទនាទ្វេភាគីបិទទ្វារចិន-កម្ពុជា និងចិន-ថៃ ក៏ដូចជាវគ្គមួយដើម្បីរាយការណ៍អំពីលទ្ធផលនៃការពិភាក្សាជាក្រុមផងដែរ។ បន្ទាប់ពីការពិភាក្សារយៈពេលពីរថ្ងៃ កិច្ចប្រជុំបានអនុម័ត "ឯកសារលទ្ធផលរួម"។ ឯកសារនេះសង្ខេបអំពីការឯកភាពគ្នាស្នូលដែលសម្រេចបានដោយតំណាងកម្ពុជា និងថៃ ដែលបម្រើជាឯកសារយោងដ៏មានតម្លៃសម្រាប់ការបន្តធ្វើកិច្ចសន្ទនាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលអនាគត៕

អ្នកយកព័ត៌មាន៖ Zhang Weiran, Huang Yuqin

អ្នកបកប្រែ៖ Shen Yan(កល្យាណ)