中文 English {{ activeLangText || 'Languages' }} {{ item.text }}
ពិធីផ្សព្វផ្សាយសៀវភៅ 《លោក Xi Jinping ៖ អភិបាលកិច្ចរបស់ប្រទេសចិន》 ភាគ ៥ ជាភាសាអង់គ្លេសបានប្រារព្ធធ្វើនៅក្រុងហ្សាការតា
News Focus > ខ្លឹមសារ

ពិធីផ្សព្វផ្សាយសៀវភៅ 《លោក Xi Jinping ៖ អភិបាលកិច្ចរបស់ប្រទេសចិន》 ភាគ ៥ ជាភាសាអង់គ្លេសបានប្រារព្ធធ្វើនៅក្រុងហ្សាការតា

CRI|
分享到Facebook

ថ្ងៃទី ២៨ ខែ​មេសា ​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​《លោក ​Xi Jinping ​៖ អភិបាលកិច្ច​របស់​ប្រទេសចិន​》​ភាគ៥​ជាភាសាអង់គ្លេស​​បានប្រារព្ធធ្វើ​នៅក្រុងហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី ។

ភ្ញៀវកិត្តិយស​ដែលចូលរួម​ពិធីបាន​សម្គាល់​ឃើញថា ​សៀវភៅ​《លោក Xi ​Jinping ​៖ អភិបាលកិច្ច​របស់​ប្រទេសចិន》​​​ភាគ ​៥​ បានបង្ហាញ​ជាប្រព័ន្ធនិង​គ្រប់ជ្រុង​ជ្រោយនូវ​សមិទ្ធផលនៃ​ការអភិវឌ្ឍថ្មី​បំផុតនៃគំនិតលោក​ Xi Jinping អំពី​សង្គមនិយម​ប្រកបដោយ​លក្ខណៈ​ពិសេសចិន​ក្នុងយុគសម័យថ្មី​ ជាស្នាដៃ​និពន្ធ​ប្រកបដោយ​កិត្យានុភាពសម្រាប់​សហគមន៍​អន្តរជាតិស្វែងយល់​ពី​ប្រទេសចិន​បច្ចុប្បន្ន។ បច្ចុប្បន្ននេះ ​ចិនបានចាប់​ដំណើរការ​ការអនុវត្ត​ "ផែនការអភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី១៥"​ ហើយ​ឥណ្ឌូណេស៊ីក៏​កំពុងបោះជំហាន​ដោយនឹងនរ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​ "​ឥណ្ឌូណេស៊ី​​មាស​២០៤៥" ​ដែរ។​ ប្រទេសទាំងពីរ​ពួតដៃគ្នា​ជំរុញ​ការតភ្ជាប់គ្នាខាង​យុទ្ធសាស្ត្រ ​ធ្វើឱ្យស៊ីជម្រៅ​នូវការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ ​វាមិនត្រឹមតែ​នឹងផ្តល់​ផលប្រយោជន៍​ជាក់ស្តែងដល់​ប្រជាជននៃ​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះទេ ​ប៉ុន្តែក៏នឹង​បំពេញបន្ថែម​កម្លាំងចលករដ៏​ខ្លាំងក្លា​សម្រាប់​ការពង្រីក​កម្លាំងនៃ​ប្រទេស​សកល​ខាងត្បូង និង​ការធ្វើឱ្យ​អភិបាលកិច្ច​សកល​មានសុក្រឹតភាព។

អ្នកជំនាញនិង​បញ្ញវន្តដែលចូលរួម​ពិធី បានធ្វើ​ការផ្លាស់ប្តូរ​មតិយោបល់​ដោយផ្តោតលើ​បញ្ហាដូចជា​កាលានុវត្តភាព​អភិវឌ្ឍន៍នៃ "ផែនការអភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី ១៥"​ ការធ្វើ​ទំនើបកម្ម​ជាមួយគ្នា ​និងបទពិសោធនៃ​ការកាត់បន្ថយ​ភាពក្រីក្រជាដើម៕