中文 English {{ activeLangText || 'Languages' }} {{ item.text }}
លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងនិងមានវិធានការកាន់តែជាក់ស្តែងក្នុងការបង្កើនការស្រាវជ្រាវជាមូលដ្ឋាន ដើម្បីពង្រឹងថែមមួយកម្រិតទៀតនូវមូលដ្ឋានគ្រឹះនៃការកសាងប្រទេសខ្លាំងក្លាខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
News Focus > ខ្លឹមសារ

លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងនិងមានវិធានការកាន់តែជាក់ស្តែងក្នុងការបង្កើនការស្រាវជ្រាវជាមូលដ្ឋាន ដើម្បីពង្រឹងថែមមួយកម្រិតទៀតនូវមូលដ្ឋានគ្រឹះនៃការកសាងប្រទេសខ្លាំងក្លាខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

CRI|
分享到Facebook

ព្រឹកថ្ងៃទី ៣០ ​ខែមេសា​ លោក ​Xi Jinping ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​ ប្រធានរដ្ឋចិន​និងជាប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិម​ចិនបានអញ្ជើញ​ចូលរួម​និងថ្លែងសុន្ទរកថា​គន្លឹះ​ក្នុងពិធី​សំណេះសំណាល​អំពីការបង្កើន​ការស្រាវជ្រាវ​ជាមូលដ្ឋាន​នៅ​ក្រុងសៀងហៃ។ លោក​បានគូសបញ្ជាក់ថា ការស្រាវជ្រាវជាមូលដ្ឋាន​គឺជាប្រភព​​នៃប្រព័ន្ធ​វិទ្យាសាស្ត្រ​ទាំងមូល ​និងជា​គន្លឹះ​នៃរាល់បញ្ហា​បច្ចេកទេស​ទាំងអស់។ ​ត្រូវធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​និង​មាន​វិធានការ​កាន់តែ​ជាក់ស្តែង​ក្នុងការបង្កើន​ការស្រាវជ្រាវ​ជាមូលដ្ឋាន​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ច្នៃប្រឌិតថ្មី​​​របស់ចិន​ និងពង្រឹង​​ថែមមួយកម្រិត​ទៀតនូវ​មូលដ្ឋានគ្រឹះ​នៃការកសាង​ប្រទេសខ្លាំងក្លា​ខាងវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា ។

លោក ​Xi Jinping ​បាន​លើកឡើងថា​ ត្រូវបង្កើន​ការធានានិងគាំទ្រ​ចំពោះ​ការស្រាវជ្រាវជា​មូលដ្ឋាន។ ​លើកកម្ពស់​សមាមាត្រនៃ​ថវិកា​សម្រាប់​ប្រើក្នុង​ការស្រាវជ្រាវ​ជាមូលដ្ឋាន​ជាសន្សឹមៗ​ ដើម្បី​បង្កើតជា​ប្រព័ន្ធវិនិយោគ​ចម្រុះ។ ការរៀបចំ​ជាប្រព័ន្ធ​នូវគម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​​សំខាន់ៗនិង​កសាង​​វេទិកា​សម្រាប់​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​ប្រកបដោយ​ភាពវៃឆ្លាត។ ធ្វើឱ្យ​ប្រព័ន្ធ​វាយតម្លៃ​តាមប្រភេទ​ដែលសមស្រប​នឹងលក្ខណៈ​ពិសេស​នៃការស្រាវជ្រាវ​ជាមូលដ្ឋាន​មានសុក្រឹតភាព កែលម្អ​លក្ខខណ្ឌ​ការងារនិង​ជីវភាពរស់នៅ​របស់​អ្នកស្រាវជ្រាវ​ជាមូលដ្ឋាន​ បង្ក​បរិយាកាស​ច្នៃប្រឌិតថ្មី​ដែល​ប្រកបដោយ​ភាពបើកទូលាយ ​បរិយាប័ន្ន និង​មាន​ការយោគយល់​ចំពោះ​ការបរាជ័យ​ក្នុង​ការស្រាវជ្រាវ ៕