中文 English {{ activeLangText || 'Languages' }} {{ item.text }}
ផ្លែស្វាយ "សេងដេឡុង" របស់ប្រទេសមីយ៉ាន់ម៉ា បានឆ្លងកាត់ច្រកទ្វារព្រំដែនឈីងសៃហឺ ចូលមកដល់ប្រទេសចិនជាលើកដំបូង
ព័ត៌មាន > ខ្លឹមសារ

ផ្លែស្វាយ "សេងដេឡុង" របស់ប្រទេសមីយ៉ាន់ម៉ា បានឆ្លងកាត់ច្រកទ្វារព្រំដែនឈីងសៃហឺ ចូលមកដល់ប្រទេសចិនជាលើកដំបូង

Yunnan network|
分享到Facebook

នៅពេលថ្មីៗនេះ ផ្លែស្វាយប្រភេទ "សេងដេឡុង" របស់ប្រទេសមីយ៉ាន់ម៉ា មានបរិមាណ ១៤តោន ក្រោមការត្រួតពិនិត្យរបស់គយម៉េងឌីង ដែលស្ថិតក្រោមគយគុនមីង  បានឆ្លងកាត់ច្រកព្រំដែនម៉េងឌីង-ឈីងសៃហឺ ចូលមកដល់ប្រទេសចិនជាលើកដំបូងប្រកបដោយជោគជ័យ។ បន្ទាប់ពីទីតាំងត្រួតពិនិត្យផ្លែឈើនាំចូលតាមច្រកព្រំដែនម៉េងឌីង-ឈីងសៃហឺ ត្រូវបានត្រួតពិនិត្យ ទទួលយក និងដាក់ឱ្យប្រើប្រាស់នៅខែធ្នូ ឆ្នាំ ២០២៥ នោះ “កន្ត្រកផ្លែឈើ” នាំចូលក៏មានសមាជិកថ្មីបន្ថែមមួយទៀត។

ផ្លែស្វាយ "សេងដេឡុង" របស់ប្រទេសមីយ៉ាន់ម៉ា មានគុណភាពល្អ រសជាតិឆ្ងាញ់ពិសា ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន។ រដូវប្រមូលផលច្រើនគឺចាប់ពីខែឧសភាដល់ខែកក្កដារៀងរាល់ឆ្នាំ ហើយតម្រូវការទីផ្សារមានការកើនឡើងខ្ពស់។

ដើម្បីធានាដល់ការនាំចូលផ្លែស្វាយស្រស់ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព គយម៉េងឌីងបានសម្របសម្រួលជាមួយក្រុមហ៊ុននាំចូលជាមុន រៀបចំផ្សព្វផ្សាយគោលការណ៍ បញ្ជាក់ពីតម្រូវការទាក់ទងនឹងការអនុញ្ញាតឱ្យនាំចូល ការត្រួតពិនិត្យអនាម័យរុក្ខជាតិ និងការត្រួតពិនិត្យវិញ្ញាបនបត្រជាដើម។ ក្នុងដំណើរកាបំពេញបែបបទគយ មន្ត្រីគយបានបើក “ច្រកបៃតង” សម្រាប់ផលិតផលកសិកម្មស្រស់ ដោយអនុវត្តយន្តការបំពេញបែបបទគយតាមរយៈការណាត់ទុកមុន និងការត្រួតពិនិត្យជាអាទិភាព។ ដោយពឹងផ្អែកលើលក្ខខណ្ឌគ្រប់គ្រាន់នៃទីតាំងត្រួតពិនិត្យដែលបានកំណត់ មន្ត្រីគយបានអនុវត្តយ៉ាងម៉ឹងម៉ាត់នូវនីតិវិធីត្រួតពិនិត្យ រួមមាន ការផ្ទៀងផ្ទាត់ទំនិញជាមួយឯកសារ ការត្រួតពិនិត្យទំនិញដោយផ្ទាល់ និងការធ្វើតេស្តពុះសាច់ផ្លែឈើដើម្បីចត្តាឡីស័ក។ សកម្មភាពទាំងនេះ បានធ្វើឱ្យប្រសើរឡើងនូវល្បឿនឆ្លងកាត់ច្រកគយ និងថែរក្សាភាពស្រស់របស់ផ្លែឈើ ខណៈពេលដែលរក្សាបានយ៉ាងម៉ឺងម៉ាត់នូវខ្សែបន្ទាត់ការពារសន្តិសុខជីវសាស្រ្តនៅតាមច្រកព្រំដែនផងដែរ៕