ប្រទេសកម្ពុជាបង្ហាញថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំអំពីបញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ
CRI|

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៥ខែឧសភាថា នៅថ្ងៃដដែលនោះ បន្ទាប់ពីប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរដែលចុះហត្ថលេខា នៅឆ្នាំ ២០០១ ហៅកាត់ថា MOU2001 កម្ពុជានឹងចាប់ដំណើរការ "យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ" ដែលស្ថិតនៅក្រោម «អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ»។
លោក ប្រាក់ សុខុន បានថ្លែងថា ប្រទេសកម្ពុជាយល់ឃើញថា ការបញ្ចប់ឬដកខ្លួនចេញពី អនុស្សរណៈនេះ វាផ្ទុយពីស្មារតីនិងឆន្ទៈនយោបាយដែលជំរុញប្រទេសទាំងពីរបង្កើតក្របខណ្ឌសម្រាប់ដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ។ ប្រទេសកម្ពុជាសម្តែងការសោកស្តាយម្តងទៀតចំពោះលារសម្រេចចិត្តរបស់ថៃ។
លោក ប្រាក់ សុខុន បានថ្លែងទៀតថា ការដែលប្រទេសថៃបញ្ចប់ឬដកខ្លួនចេញពីអនុស្សរណៈនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅដែនសមុទ្ររបស់ខ្លួននោះឡើយ។ កម្ពុជាសម្រេចចិត្តប្រើប្រាស់ណ "យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ" ដែលស្ថិតនៅក្រោម «អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ» និងបានប្រកាសជាថ្មីថា កម្ពុជានឹងខិតខំប្រឹងប្រែងក្នុងការដោះស្រាយជម្លោះសមុទ្រដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិ៕