中文 English {{ activeLangText || 'Languages' }} {{ item.text }}
ឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រដែលស្អាតបំផុតទាំង ១០ នៅលើសកលលោក
ខ្មែរ > ខ្លឹមសារ

ឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រដែលស្អាតបំផុតទាំង ១០ នៅលើសកលលោក

គេហតំព័រកាសែតជានហ្វា|
分享到Facebook

នៅពេលថ្មីៗនេះ គេហទំព័រវាយតម្លៃបរទេសដ៏ល្បីល្បាញមួយដែលមានឈ្មោះថា ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានចេញផ្សាយលទ្ធផលនៃការវាយតម្លៃថ្មីៗ ដោយឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា បានជាប់លំដាប់ទី ៩ ក្នុងបញ្ជីឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។ នៅថ្ងៃទី ៥ ខែឧសភា ក្រសួងទេសចរណ៍ប្រទេសកម្ពុជាបានចេញផ្សាយជាផ្លូវការនូវព័ត៌មាននេះ។

កោះរ៉ុងមានទីតាំងស្ថិតនៅចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ភាគខាងលិចក្រុងព្រះសីហនុ ហើយជាកោះធំជាងគេបំផុតនៅក្នុងខេត្តព្រះសីហនុ។ កោះនេះល្បីល្បាញដោយសារឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងទេសភាពធម្មជាតិបៃតង ដែលតែងតែជាជម្រើសដំបូងសម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុកនិងអន្តរជាតិក្នុងការធ្វើដំណើរកម្សាន្តតាមឆ្នេរសមុទ្រ។ កោះទាំងមូលមានផ្ទៃដីសរុបប្រហែល ៧៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង ៤ ០០០ នាក់ ដែលប្រកបរបរសំខាន់ៗដូចជា នេសាទ និងសេវាកម្មទេសចរណ៍ជាដើម។ នៅកោះរ៉ុង ភ្ញៀវទេសចរអាចទទួលបទពិសោធន៍សកម្មភាពកម្សាន្តចម្រុះពណ៌ជាច្រើន។ មិនថាការហែលទឹកលេងក្នុងរលកសមុទ្រ មុជទឹកគយគន់ផ្កាថ្មចម្រុះពណ៌នៅបាតសមុទ្រ ឬជិះទូកចាប់ផ្តើមដំណើរផ្សងព្រេងក្រោមបាតសមុទ្រនោះទេ សុទ្ធតែអាចឱ្យភ្ញៀវទេសចរស្វែងយល់ពីភាពទាក់ទាញនៃមហាសមុទ្រយ៉ាងជ្រាលជ្រៅ។ ភ្ញៀវទេសចរក៏អាចដើរកម្សាន្តតាមឆ្នេរឡុងបិច និងឆ្នេរសុខសាន្ត ដើម្បីទទួលអារម្មណ៍នៃខ្យល់សមុទ្របក់បោក ព្រមទាំដើរចូលទៅកាន់ភូមិអ្នកនេសាទដែលមានលក្ខណៈពិសេសប្រចាំតំបន់ ដូចជា ភូមិព្រែកស្វាយជាដើម ដើម្បីស្វែងយល់ពីជីវិតប្រចាំថ្ងៃដ៏សាមញ្ញរបស់ប្រជាជនរស់នៅលើកោះ។

បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋានកំពុងខិតខំប្រឹងប្រែងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកោះរ៉ុងឱ្យក្លាយជាគោលដៅទេសចរណ៍បៃតងថ្នាក់អន្តរជាតិ៕