中文 English {{ activeLangText || 'Languages' }} {{ item.text }}
លោក Xi Jinping និង លោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវផ្ញើសារលិខិតជូនគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងឡាវ
News Focus > ខ្លឹមសារ

លោក Xi Jinping និង លោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវផ្ញើសារលិខិតជូនគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងឡាវ

CRI|
分享到Facebook

នៅថ្ងៃទី ២៥ ខែមេសា  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​និងជាប្រធានរដ្ឋចិន និង លោក Thongloun អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធាន​រដ្ឋ​ឡាវបាន​ផ្ញើសារលិខិត​ជូនគ្នា​ទៅវិញ​ទៅមក​ ដើម្បី​អបអរសាទរខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការ​ទូត​រវាង​​ចិន​និង​ឡាវ។

ថ្លែង​ក្នុង​សារលិខិត​ លោក Xi Jinping បានលើក​ឡើង​ថា ប្រទេសចិន និងឡាវ មាន​របប​សង្គម​ និង​មាគ៌ាអភិវឌ្ឍន៍​ស្រដៀងគ្នា។ បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុង​ពន្លឿនការ​កសាង​សហគមន៍​ជោគ​វាសនារួម​រវាងចិននិងឡាវ ដែលមានស្តង់ដាខ្ពស់ គុណភាពខ្ពស់ និងកម្រិតខ្ពស់ ។ ​ជានិច្ច​កាល​ គណបក្ស និងរដ្ឋាភិបាលចិនតែងតែចាត់ទុកប្រទេសឡាវ​ជាទិសដៅដ៏សំខាន់មួយនៃ​ការទូតជាមួយប្រទេសជិតខាងរបស់ប្រទេសចិន។ ខ្ញុំរីករាយ​ធ្វើការជាមួយ លោក Thongloun ឆ្លៀតខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត​រវាងប្រទេសចិន និងឡាវ និង "ឆ្នាំនៃ​មិត្តភាពចិន-ឡាវ"​ ជា​ឱកាសមួយ​​ ដើម្បី​បង្កើន​ការកសាង​ទំនុក​ចិត្ត​គ្នាជាយុទ្ធសាស្ត្រ ផ្សព្វផ្សាយ​មិត្តភាពប្រពៃណី និងជំរុញឱ្យ​កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់​វិស័យទទួលបានផ្លែផ្កាកាន់តែ​ច្រើន​ ដើម្បីផ្តល់​ផល​ប្រយោជន៍កាន់តែច្រើន​សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោក Thongloun បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែល​បាន​ផ្តល់​ការគាំទ្រ និងជំនួយដ៏ថ្លៃថ្នូរដល់​ប្រទេស​ឡាវ​ក្នុង​​រយៈពេលយូរ​ ។​ជា​និច្ច​កាល​​ប្រទេសឡាវតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ គាំទ្រប្រទេសចិនក្នុងការការពារ​ផល​ប្រយោជន៍ស្នូលរបស់ខ្លួន ហើយរីករាយបន្តធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្ត​ផែនការសកម្មភាពរយៈពេលប្រាំឆ្នាំថ្មីសម្រាប់ការ​កសាង​សហគមន៍ជោគវាសនារួមឡាវ​និង​ចិន ដើម្បីធ្វើ​ឱ្យមិត្តភាពប្រពៃណី និងទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយរវាងឡាវ និងចិនទទួលបានផ្លែផ្កាថ្មីជា​បន្តបន្ទាប់​។

នៅថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Sonexay នាយករដ្ឋមន្ត្រីឡាវ បានផ្ញើសារលិខិតអបអរសាទរជូន​គ្នា​ទៅវិញទៅមក​៕

ប្រភពពី:国际新闻