中文 English {{ activeLangText || 'Languages' }} {{ item.text }}
ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ទីក្រុងអ៊ីអ៊ូ ក្នុងត្រីមាសទី ១ បានហក់ឡើងលើស ២០០ ពាន់លានយាន់
ព័ត៌មាន > ខ្លឹមសារ

ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ទីក្រុងអ៊ីអ៊ូ ក្នុងត្រីមាសទី ១ បានហក់ឡើងលើស ២០០ ពាន់លានយាន់

People's Daily|
分享到Facebook

យោងតាមទិន្នន័យរបស់គយទីក្រុងអ៊ីអ៊ូបានឱ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ទីក្រុងអ៊ីវូ ក្នុងត្រីមាសទី ១ សម្រេចបានដល់ ២០៩,៣៧ ពាន់លានយាន់ ដែលបានបំបែកកំណត់ត្រាឈានដល់ ២០០ ពាន់លានយាន់ លឿនជាងឆ្នាំមុនរយៈពេល ១ ខែ និងមានកំណើន ២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញមានតម្លៃ ១៧៨,៦១ ពាន់លានយាន់ ដែលកើនឡើង ២១,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលមានតម្លៃ ៣០,៧៦ ពាន់លានយាន់ ដែលកើនឡើងយ៉ាងគំហុកដល់ ៥២,២%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាស៊ានបានក្លាយជាទីផ្សារ ដែលមានកំណើនលឿនបំផុតក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ទីក្រុងអ៊ីអ៊ូ ដោយក្នុងត្រីមាសទី ១ នេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលជាមួយអាស៊ានបានកើនឡើង ៦៨,៣%។ ក្នុងរយៈពេលដូចគ្នា ទីក្រុងអ៊ីអ៊ូសម្រេចបានទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសតាមបណ្តោយ "ខ្សែក្រវាត់ និងផ្លូវ" ក្នុងតម្លៃ ១៤៧,៤ ពាន់លានយាន់ដែលកើនឡើង ២៩,៨%។ ទន្ទឹមនឹងនេះ ទីក្រុងអ៊ីអ៊ូសម្រេចបានទំហំពាណិជ្ជកម្មជាមួយទ្វីបអាហ្វ្រិកក្នុងតម្លៃ ៤១ ពាន់លានយាន់ ដែលកើនឡើង ៤៧,៣%។ បើពិនិត្យលើទីផ្សារនាំចូល គោលនយោបាយពន្ធសូន្យចំពោះបណ្តាប្រទេសអាហ្វ្រិកដែលមានទំនាក់ទំនងការទូតជាមួយចិន បានជំរុញឱ្យការនាំចូលពីអាហ្វ្រិកកើនឡើងយ៉ាងខ្លាំងរហូតដល់ ៩២,៦% ខណៈដែលអាស៊ានក្លាយទៅជាប្រភពនាំចូលធំជាងគេ ដោយមានកំណើនដល់ទៅ ១,៣ ដង៕

អ្នកបកប្រែ៖ Li Mengli