中文 English {{ activeLangText || 'Languages' }} {{ item.text }}
ការចាប់ផ្តើមសាងសង់តំបន់កែច្នៃនៃសួនឧស្សាហកម្មកសិពាណិជ្ជកម្មទំនើប (អន្តរជាតិ) ចិន-មីយ៉ាន់ម៉ា
ព័ត៌មាន > ខ្លឹមសារ

ការចាប់ផ្តើមសាងសង់តំបន់កែច្នៃនៃសួនឧស្សាហកម្មកសិពាណិជ្ជកម្មទំនើប (អន្តរជាតិ) ចិន-មីយ៉ាន់ម៉ា

Yunnan Daily|
分享到Facebook

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតម៉ូតូក្នុងស្រុកនៃទីក្រុងរុយលី គឺក្រុមហ៊ុន Kenbo Technology បានចុះហត្ថលេខាលើគម្រោងផលិតម៉ូតូរបស់ខ្លួន នៅក្នុងតំបន់កែច្នៃនៃសួនឧស្សាហកម្មកសិពាណិជ្ជកម្មទំនើប (អន្តរជាតិ) ចិន-មីយ៉ាន់ម៉ា។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា គម្រោងតំបន់កែច្នៃនេះគ្របដណ្តប់លើផ្ទៃដី ១២១,៨៣ ម៉ូ  ដែលមានផ្ទៃក្រឡាសំណង់សរុប ៤៩,៧៦២៥ ពាន់ ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ១២៥ លានយាន់។ គម្រោងនេះត្រូវបានបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី ១ គ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ ២០២៦។ គម្រោងតំបន់កែច្នៃបានប្រើប្រាស់យ៉ាងពេញលេញនូវលក្ខណៈពិសេស និងគុណសម្បត្តិរបស់ឧទ្យានឧស្សាហកម្មកសិពាណិជ្ជកម្មចិន-មីយ៉ាន់ម៉ា ដោយទាក់ទាញសហគ្រាសគាំទ្របន្ថែមទៀតដែលសមស្របនឹងការអភិវឌ្ឍឧស្សាហកម្ម ដើម្បីបង្កើតបានជាខ្សែសង្វាក់ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចគ្រប់គ្រងថ្លៃដើមបាន ក៏ដូចជាធ្វើឱ្យប្រភេទឧស្សាហកម្មក្នុងសួនកាន់តែសំបូរបែប ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់នៃទីក្រុងរុយលី។

ក្នុងនាមជាគម្រោងដំបូងគេដែលចូលមកក្នុងតំបន់កែច្នៃនេះ គម្រោងផលិតម៉ូតូរបស់ក្រុមហ៊ុន Kenbo Technology មានទំហំទុនវិនិយោគសរុប ២៥០ លានយាន់។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ទាំងស្រុង សមត្ថភាពផលិតប្រចាំឆ្នាំនឹងឈានដល់ ៥០ ម៉ឺងគ្រឿង ដែលផលិតផលទាំងនោះនឹងត្រូវនាំចេញជាចម្បងទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូងជាដើម៕

អ្នកបកប្រែ៖ Li Mengli