中文 English {{ activeLangText || 'Languages' }} {{ item.text }}
ប្រទេសចិនសម្រេចបានបរិមាណទំនិញឆ្លងកាត់កំពង់ផែចំនួន៤,៣៩ពាន់លានតោន ក្នុងត្រីមាសទី ១
ព័ត៌មាន > ខ្លឹមសារ

ប្រទេសចិនសម្រេចបានបរិមាណទំនិញឆ្លងកាត់កំពង់ផែចំនួន៤,៣៩ពាន់លានតោន ក្នុងត្រីមាសទី ១

People's Daily|
分享到Facebook

ប្រទេសចិនសម្រេចបាននូវបរិមាណទំនិញឆ្លងកាត់កំពង់ផែចំនួន ៤,៣៩ ពាន់លានតោន ដែលកើនឡើង ៤%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ បរិមាណទំនិញនៃពាណិជ្ជកម្មក្នុងស្រុកនិងក្រៅស្រុកកើនឡើង ២,៤% និង ៧,៦% រៀងគ្នា។ ប្រទេសចិនសម្រេចបាននូវបរិមាណឆ្លងកាត់កុងតឺន័រចំនួន ៨៩,៦៤ លានទូ ដែលកើនឡើង ៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បរិមាណដឹកជញ្ជូនទំនិញអាជីវកម្មមានចំនួន ១៣,១៩ ពាន់លានតោន ដែលកើនឡើង ៤,១%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រោមការជំរុញពីបណ្តាគម្រោងសំខាន់ៗជាច្រើន ទំហំវិនិយោគលើទ្រព្យសកម្មថេរក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសចិនក្នុងត្រីមាសទី ១ នៅតែបន្តរក្សាកម្រិតខ្ពស់ដោយសម្រេចបាននូវការវិនិយោគលើទ្រព្យសកម្មថេរក្នុងវិស័យដឹកជញ្ជូនចំនួន ៦៥១,៩ ពាន់លានយាន់៕

អ្នកបកប្រែ៖ Li Mengli