中文 English {{ activeLangText || 'Languages' }} {{ item.text }}
សម្តេចហ៊ុនសែន ប្រមុខរដ្ឋស្តីទីកម្ពុជាជួបពិភាក្សាការងារជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន
ខ្មែរ > ខ្លឹមសារ

សម្តេចហ៊ុនសែន ប្រមុខរដ្ឋស្តីទីកម្ពុជាជួបពិភាក្សាការងារជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន

CRI|
分享到Facebook

លោក​​ Wang Yi សមាជិកនៃ​ការិយាល័យនយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ បាន​ជួប​ពិភាក្សា​ការងារជាមួយ​សម្តេច​ហ៊ុនសែន​ ប្រមុខរដ្ឋស្តីទីកម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី ២៣ ខែ​មេសា​។

សម្តេច​ ហ៊ុន សែន បានផ្តាំតាម​រយៈ​លោក Wang Yi ពាំនាំនូវការសួរសុខទុក្ខដ៏ស្មោះ​ជូនចំពោះលោកប្រធានរដ្ឋចិន Xi Jinping  និងសម្តែង​ការអបអរសាទរចំពោះការរៀបចំ​ធ្វើដោយជោគជ័យ​នូវ​​កិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ច​សន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រី​ការពារជាតិកម្ពុជា-ចិន ។ សម្តេច​ហ៊ុនសែន​បានបញ្ជាក់ថា ប្រទេសចិនគឺជាមិត្តដ៏​ជិតស្និទ្ធ និងគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា។ ​មិន​ថា​ស្ថានការណ៍​អន្តរជាតិមាន​បម្រែបម្រួល​យ៉ាង​ណាក្តី​​ ក៏ប៉ុន្តែ​ការតាំង​ជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា​ក្នុងការ​ប្រកាន់​គោលនយោបាយមិត្ភភាពជាមួយ​ប្រទេសចិនគឺ​មិនប្រែប្រួលទេ​​ កម្ពុជា​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

ជា​ការ​ឆ្លើយ​តប​ លោក Wang Yi បានពាំនាំនូវការ​សួរ​សុខទុក្ខយ៉ាង​​ស្និទ្ធ​ស្នាល​របស់​លោក ​Xi Jinping ជូនចំពោះ​សម្តេច​ហ៊ុនសែន ​និង​​​បញ្ជាក់ថា ភាគីទាំងពីរបាន​ឯកភាព​គ្នាលើ​ការ​គាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំក្នុងការការពារផលប្រយោជន៍ស្នូលរបស់គូភាគី​​ និងជំរុញ​​យ៉ាង​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីបំពេញ​បន្ថែម​ខ្លឹម​សារ​​ថ្មីសម្រាប់​ការកសាងសហគមន៍ជោគ​វាសនា​រួម​ចិន-កម្ពុជាគ្រប់រដូវ​កាល ​ក្នុងយុគសម័យថ្មី៕