គម្រោងតភ្ជាប់បណ្តាញអគ្គិសនី កម្លាំង ៥០០ គីឡូវ៉ុលរវាងប្រទេសចិននិងឡាវ គឺជាអ្វី?
Mekong News Network|
នៅថ្ងៃទី ២០ ខែមេសា គម្រោងតភ្ជាប់បណ្តាញអគ្គិសនី កម្លាំង ៥០០ គីឡូវ៉ុលរវាងប្រទេសចិននិងឡាវ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការទាំងស្រុង។ គម្រោងនេះគឺជាគម្រោងតភ្ជាប់បណ្តាញអគ្គិសនីចរន្តផ្លាស់ឆ្លងព្រំដែន កម្លាំង ៥០០ គីឡូវ៉ុលលើកដំបូងគេរបស់ប្រទេសចិន និងជាគម្រោងបណ្តាញអគ្គិសនីឆ្លងព្រំដែនដែលមានទំហំធំជាងគេ និងកម្រិតតង់ស្យុងខ្ពស់បំផុតរបស់ប្រទេសចិននិងឡាវ។ ចាប់តាំងពីពេលនេះតទៅ សមត្ថភាពជួយជ្រោមជ្រែងផ្នែកអគ្គិសនីទៅវិញទៅមករវាងប្រទេសចិននិងឡាវ ត្រូវបានបង្កើនពី ៥ ម៉ឺនគីឡូវ៉ាត់ទៅដល់ ១,៥ លាន គីឡូវ៉ាត់ ដែលអាចបញ្ជូនថាមពលអគ្គិសនីស្អាតបានប្រមាណ ៣ ពាន់លាន គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលកើនឡើង ៣០ ដង បើធៀបនឹងខ្សែបណ្តាញចាស់។
នេះមិនមែនគ្រាន់តែជាខ្សែបណ្តាញបញ្ជូនអគ្គិសនីធម្មតានោះទេ ប៉ុន្តែវាគឺជា "ផ្លូវល្បឿនលឿននៃថាមពលអគ្គិសនី" ដែលឆ្លងកាត់ភ្នំនិងទន្លេ។ វាធ្វើឱ្យថាមពលអគ្គិសនីអាចបញ្ជូនទៅបានកាន់តែឆ្ងាយ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ព្រមទាំងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសចិននិងឡាវ កាន់តែជិតស្និទ្ធ។ តើគម្រោងបណ្តាញអគ្គិសនីតភ្ជាប់ កម្លាំង ៥០០ គីឡូវ៉ុលរវាងប្រទេសចិននិងឡាវ មានអត្ថន័យយ៉ាងណាខ្លះ? ហើយខ្សែបណ្តាញនេះនឹងនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះ? តាមរយៈរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ យើងនឹងបកស្រាយរឿងរ៉ាវនេះឱ្យបានច្បាស់លាស់។





ការចាប់ផ្តើមចេញពីខ្សែចម្លងអគ្គិសនីមួយខ្សែ វាគឺជាការតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងពីរ ហើយក៏ជាការតភ្ជាប់វាសនាអនាគតទៅវិញទៅមកផងដែរ។ គម្រោងតភ្ជាប់បណ្តាញអគ្គិសនី កម្លាំង ៥០០ គីឡូវ៉ុលរវាងប្រទេសចិននិងឡាវ មិនត្រឹមតែនាំមកនូវ "ស្ថេរភាពថាមពលអគ្គិសនី" ខ្ពស់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវរបៀបរស់នៅបែបបៃតង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែជិតស្និទ្ធផងដែរ។ ការផ្លាស់ប្តូរខ្លះ កើតឡើងដោយស្ងប់ស្ងាត់បំផុត ប៉ុន្តែវានឹងបន្តបំភ្លឺក្តីសង្ឃឹម និងជីវភាពរស់នៅរបស់ប្រជាជនកាន់តែច្រើនឡើងៗ៕
អ្នកបកប្រែ៖ Li Mengli