中文 English {{ activeLangText || 'Languages' }} {{ item.text }}
ចំនួនពាណិជ្ជករក្រៅប្រទេលដែលចូលរួមដំណាក់កាលទី ១ នៃពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី ១៣៩ បានបង្កើតកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្រ្ត
ព័ត៌មាន > ខ្លឹមសារ

ចំនួនពាណិជ្ជករក្រៅប្រទេលដែលចូលរួមដំណាក់កាលទី ១ នៃពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី ១៣៩ បានបង្កើតកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្រ្ត

Xinhuanet|
分享到Facebook

ការតាំងពិព័រណ៍ដោយផ្ទាល់សម្រាប់ដំណាក់កាលទី ១ នៃពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី ១៣៩ បានបញ្ចប់នៅថ្ងៃទី ១៩​ ខែមេសា។ គិតត្រឹមម៉ោង ៥:០០ល្ងាចថ្ងៃទី ១៩​ ខែមេសា ពាណិជ្ជករក្រៅប្រទេសសរុបចំនួន ១៦៧ ពាន់នាក់មកពី ២១៦ ប្រទេសនិងតំបន់បានចូលរួមក្នុងពិព័រណ៍នេះ ដែលកើនឡើង ៥,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីលើកមុន។ ចំនួនអ្នកចូលរួមពិព័រណ៍នេះបានកើនឡើងលើសពីកម្រិតលើកមុនៗ ដែលបានបង្ហាញយ៉ាងពេញលេញនូវភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

ការតាំងពិព័រណ៍ដោយផ្ទាល់សម្រាប់ដំណាក់កាលទី ១ នៃពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី ១៣៩ ក្រោមប្រធានបទ "ការផលិតកម្រិតខ្ពស់" ដែលមានស្តង់ជាង ២៥ ពាន់ស្តង់និងសហគ្រាសដែលចូលរួមពិព័រណ៍ជាង ១២ ពាន់សហគ្រាស។ ជាង ១ ភាគ ៣ នៃសហគ្រាសដែលចូលរួមពិព័រណ៍កំពុងធ្វើបរិវត្តកម្ម ពីការលក់ផលិតផលទៅកាន់ការនាំចេញ "ផលិតផល+សេវាកម្ម" ដើម្បីក្លាយទៅជាអ្នកផ្តល់ដំណោះស្រាយប្រព័ន្ធពេញលេញ។

ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកនេះ រួមមានការតាំងពិព័រណ៍ដោយផ្ទាល់ ៣ដំណាក់កាលដែលធ្វើឡើងនៅទីក្រុងក្វាងចូវ ដំណើរការរហូតដល់ថ្ងៃទី ៥ ខែឧសភា។ ក្នុងចំណោមនេះ ការតាំងពិព័រណ៍ដោយផ្ទាល់សម្រាប់ដំណាក់កាលទី ២ ក្រោមប្រធានបទ "ការរស់នៅគេហដ្ឋានប្រកបដោយគុណភាពខ្ពស់" គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី ២៧ ខែមេសា។ ក្នុងរយៈពេល ៥ ថ្ងៃនៃពិព័រណ៍នេះនឹងផ្តោតលើការតាំងពិព័រណ៍ដូចជា សម្ភារៈសំណង់ គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ក្នុងផ្ទះ កាដូ និងគ្រឿងតុបតែងជាដើម៕

អ្នកបកប្រែ៖ Li Mengli