中文 English {{ activeLangText || 'Languages' }} {{ item.text }}
រយៈពេល ៦ ថ្ងៃនៃព្រឹត្តិការណ៍ "នគរសង្រ្កាន្ត" នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរប្រមាណជិត ៩ លាននាក់
ខ្មែរ > ខ្លឹមសារ

រយៈពេល ៦ ថ្ងៃនៃព្រឹត្តិការណ៍ "នគរសង្រ្កាន្ត" នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរប្រមាណជិត ៩ លាននាក់

គេហតំព័រកាសែតជានហ្វា|
分享到Facebook

ព្រឹត្តិការណ៍ "នគរសង្រ្កាន្ត" នៃពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅរាជធានី​ភ្នំពេញក្នុងរយៈពេល ៦ ថ្ងៃ បានបញ្ចប់ទៅដោយជោគជ័យ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ៩ លាននាក់។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងឥទ្ធិពលនៃព្រឹត្តិការណ៍ "នគរសង្រ្កាន្ត" នៅរាជធានីភ្នំពេញបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានទាក់ទាញភ្ញៀវទេសចរជាមធ្យមលើសពី ១ លាននាក់ក្នុងមួយថ្ងៃ។ នៅថ្ងៃទី ៦ នៃព្រឹត្តិការណ៍ "នគរសង្ក្រាន្ត" មានអ្នកចូលរួមចំនួន ១,៤៤ លាននាក់ ក្នុងនោះ រួមមានភ្ញៀវទេសចរបរទេសចំនួន ២,៣២ ម៉ឺននាក់។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមេសា។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ការសម្តែងសិល្បៈនិងវប្បធម៌ខ្នាតធំប្រហែល ២០ កម្មវិធីត្រូវបានរៀបចំឡើងនៅតាមទីតាំងសំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញ។

នៅតាមបណ្តោយវិថីថ្មើរជើង ចាប់ពីផ្សាររាត្រីរហូតដល់ព្រះបរមរាជវាំងបានបង្កើតស្តង់លក់ដូរច្រើនជាង ៤,០០០ ស្តង់ ដើម្បីដាក់បង្ហាញនិងលក់ផលិតផលពិសេសក្នុងស្រុករបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ វេទិកាតន្ត្រីចំនួន ៣ ដែលមានទំហំខុសៗគ្នាត្រូវបានបង្កើតឡើងនៅនឹងកន្លែង ដោយមានការសម្តែងចម្រៀងនិងរបាំឆ្លាស់គ្នាយ៉ាងរស់រវើកធ្វើឱ្យតំបន់ទាំងមូលពោរពេញទៅដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង៕

អ្នកបកប្រែ៖ Li Mengli