中文 English {{ activeLangText || 'Languages' }} {{ item.text }}
លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Chapo ប្រធានាធិបតី Mozambique
News Focus > ខ្លឹមសារ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Chapo ប្រធានាធិបតី Mozambique

CRI|
分享到Facebook

រសៀល​ថ្ងៃ​ទី​២១​ខែ​មេសា​  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Chapo ប្រធានាធិបតី Mozambique ដែល​កំពុង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ចិន​នៅ​វិមាន​សភា​ប្រជាជន​ក្រុង​ប៉េកាំ​ង។ ប្រមុខ​រដ្ឋនៃ​ប្រទេស​ទាំង​ពីរឯកភាព​គ្នា​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគីឱ្យឡើង​ដល់​សហគមន៍​រួម​វាសនា​ចិននិង​ Mozambique ក្នុង​យុគ​សម័យ​ថ្មី​។

លោក Xi Jinping បាន​គូសបញ្ជាក់ថា​ មិត្តភាព​ប្រពៃណី​រវាងចិន​និង​ Mozambique បាន​ឆ្លង​កាត់​ប្រវត្តិសាស្រ្ត​និង​ភ្នំ​និងសមុទ្រ​។ ចាប់​តាំង​ពី​បង្កើត​ចំណង​ការទូត​មក​ ប្រទេស​ទាំង​ពីរ​ចិននិង​ Mozambique មាន​ទំនុក​ចិត្ត​គ្នានិង​ជួយ​គ្នា​ទៅ​វិញ​ទោមក​ បាន​ក្លាយ​ទៅ​ជា​គំរូ​នៃ​ចំណង​មិត្តភាព​រវាង​ចិននិងអាហ្វ្រិកនិង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​សកល​ខាងត្បូង​។ ប្រទេស​ចិន​មាន​ឆន្ទៈធ្វើ​ការ​ជាមួយ​ភាគី​ Mozambique ដោយ​ចាត់​ទុក​ការ​អនុវត្ត​សមិទ្ធផល​នៃកិច្ច​ប្រជុំ​ក្រុង​ប៉េកាំង​​នៃ​វេទិកា​កិច្ច​សហប្រតិបត្តិការ​រវាង​ចិននិង​អាហ្វ្រិក​និង​ "ឆ្នាំនៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន​រវាងចិននិង​អាហ្វ្រិក​ឆ្នាំ​ ២០២៦​" ជាឱកាស​មួយ​ដើម្បី​ពួត​ដៃ​គ្នា​ស្វែង​រក​សុបិននៃការ​ធ្វើ​ទំនើប​កម្ម​។

ជា​ការ​ឆ្លើយ​តប​ លោក ​Chapo បាន​ថ្លែងថា​ ប្រទេស​ Mozambique  យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ ប្រកាន់​ខ្ជាប់​គោល​ការណ៍​ចិន​មួយ​ដោយ​គ្មាន​លក្ខខណ្ខ​ គាំទ្រ​ប្រទេស​ចិន​សម្រេច​ការ​បង្រួប​បង្រួម​ប្រទេស​ជាតិ។ លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើង​គំនិត​សហគមន៍​រួម​វាសនាសម្រាប់​មនុស្សជាតិ​ គំនិត​ផ្តួច​ផ្តើម​សកល​ធំ​ទាំង ​៤​និង​គំនិត​ផ្តួច​ផ្តើម​ "​ខ្សែ​ក្រវាត់​និង​ផ្លូវ​" ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​សន្តិភាព​ ស្ថិរភាព​និង​ការអភិវឌ្ឍ​របស់ពិភពលោក​ ភាគី ​Mozambique  រីករាយ​រួមគ្នា​ជាមួយ​ប្រទេស​ចិនក្នុង​ការអនុវត្ត​គំនិត​ផ្តួច​ផ្តើមទាំង​នេះ​​ ដើម្បី​ឱ្យ​ពិភលោក​កាន់​តែ​ល្អ​ប្រសើរ​។

បន្ទាប់​ពី​ជំនួប​ ប្រមុខរដ្ឋ​នៃប្រទេស​ទាំង​ពីរ​បានរួម​គ្នា​ធ្វើ​ជា​សក្ខីភាពក្នុង​ពិធីចុះ​ហត្ថលេខាលើ​ឯក​សារ​សហប្រតិបត្តិការ​ជាង​២០​ក្នុង​វិស័យ​ដូចជា​រួម​គ្នា​កសាង​ "​ខ្សែ​ក្រវាត់​និង​ផ្លូវ​" ការអនុវត្ត​គំនិតផ្តួច​ផ្តើម​សន្តិសុខ​សកល​ សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ វេជ្ជសាស្រ្ត​និង​សុខាលភិបាល​ និង​ប្រព័ន្ធ​សារព័ត៌មាន​ជាដើម​។ ភាគី​ទាំង​ពីរ​បាន​ចេញ​ «សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការ​កសាង​សហគមន៍​រួម​វាសនាចិន​និង​​ Mozambique ក្នុង​យុគ​សម័យ​ថ្មី​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​សាធារណរដ្ឋ ​​​Mozambique »៕