中文 English {{ activeLangText || 'Languages' }} {{ item.text }}
បទវិភាគ៖ "អារម្មណ៍សុវត្ថិភាពបែបចិន" បានបង្កើតភាពរស់រវើកក្នុងទីផ្សារសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការចូលធ្វើទេសចរណ៍ក្នុងដែនចិន
ទស្សនៈ > ខ្លឹមសារ

បទវិភាគ៖ "អារម្មណ៍សុវត្ថិភាពបែបចិន" បានបង្កើតភាពរស់រវើកក្នុងទីផ្សារសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការចូលធ្វើទេសចរណ៍ក្នុងដែនចិន

CRI|
分享到Facebook

ទំនេរស្រណុកស្រួល​នៃការញ៉ាំ​សាច់អាំង​នៅពេល​យប់ជ្រៅ ​ភាពធូរស្រាល​របស់​ម្ចាស់​ហាង​តូច​ដែលបើកទ្វារ​សម្រាកកាយ ​ចាកចេញពី​ហាងកាហ្វេដោយ​ភ្លេចយក​កាបូបស្ពាយ​នៅ​លើតុ។ល។ ​​ទិដ្ឋភាព​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ទាំងនេះ​ដែលជារឿងធម្មតា​ក្នុងក្រសែភ្នែក​​រប​ស់​ជនជាតិចិន ​ប៉ុន្តែពេល​ថ្មីៗនេះ​បានក្លាយជា​​ ​"រឿងនឹកស្មាន​មិនដល់​" សម្រាប់​អ្នកសរសេរ​ប្លុក​ឬអ្នកទេសចរ​បរទេស។ ​ពួកគេ​បាន​នាំ​គ្នា​ថត​រូបឬវីដេអូ​ដើម្បី​កត់ត្រា​ពេលវេលាដ៏ ​"អស្ចា​រ្យ"​ ទាំងនេះ ​ហើយបាន​បូក​សរុប​ទៅជា​ពាក្យថ្មីមួយ​ដែលពោរពេញ​ទៅដោយ​ភាពទាក់ទាញ​គឺ​ "អារម្មណ៍​សុវត្ថិភាព​បែបចិន" ។

ប្រសិនបើភ្នំ​និងទន្លេ​ដ៏ល្បី​ឈ្មោះ​ និង​ស្រស់ស្អាត​អាចទាក់ទាញ​អ្នកទេសចរ​ឱ្យចូល​មកទស្សនា ​នោះ​ អារម្មណ៍​សុវត្ថិភាព​ជាក់ស្តែងពិតជា​អាចធ្វើឱ្យ​អ្នកទេសចរ​ស្នាក់នៅចិន​ ​រហូត​ដល់​ចង់​មកលេង​ម្តងទៀត។ ​តាមពិតទៅ ​"អារម្មណ៍​សុវត្ថិភាព​បែបចិន"​ មិនមែនជា​និយម​ន័យ​​អរូបីនោះ​ទេ ​ប៉ុន្តែគឺ​ជា​កម្លាំងប្រកួត​ប្រជែងជាស្នូល​ដ៏​លេច​ធ្លោ​បំផុត​នៃ​ការ​ចូល​ធ្វើ​ទេសចរណ៍ក្នុង​ដែនចិន ​ហើយក៏ជា​ចំណុច​គន្លឹះដែល​ធ្វើឱ្យ​អ្នកទេសចរ​ដែល​ចូលធ្វើ​ទេសចរណ៍​ក្នុង​ដែនចិន​​ប្រែ​ក្លាយ​ពី "​ការធ្វើ​ទេសចរណ៍​នៅចិន​" ទៅ​ជា "​ការយល់ដឹងពី​ប្រ​ទេស​ចិន" ផងដែរ ។ 

បើ​និយាយ​ចំពោះ​ជនបរទេស​ជាច្រើន​ដែលមក​លេង​​ប្រទេសចិន​ជាលើកដំបូង ​អារម្មណ៍​សុវត្ថិ​ភា​​ព​បែបចិន​ជាដំបូងគឺជា​ការ​ដក​បទពិសោធ​ដោយផ្ទាល់ដែល ​"ខុសពី​ទម្លាប់ធម្មតា" ​វា​គឺ​មកពី​ទិដ្ឋភាព​ក្នុង​ជីវភាពប្រចាំថ្ងៃ​ដែលមាន​នៅតាមដងផ្លូវ​និងអាច​ស្ទាបបាន ។

យោង​តាម ​«របាយការណ៍​ស្តីពីសន្តិសុខ​សកលឆ្នាំ ២០២៥​» ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន​ស្ទង់មតិ​ដ៏ល្បីឈ្មោះ ​Gallup ​បានបង្ហាញថា ​ក្នុងចំណោម​ប្រទេសនិង​តំបន់ជាង ​១៤០ ​ដែល​​ចូលរួម​ការស្ទង់មតិ ​​តាម​ទិន្នន័យស្ទង់មតិ​របស់មនុស្ស​ពេញវ័យ​ចំនួន​ជាង ១៤,៥ ​ម៉ឺន​នាក់​បានឱ្យដឹងថា ​​កម្រិតសុវត្ថិភាព​របស់ចិនឈរនៅ​លំដាប់ទី ៣ លើ​ពិភពលោក។ ​ព្រម​ពេល​ជាមួយគ្នានេះ ​របាយការណ៍នេះ​​បាន​លើកឡើងថា ​ពលរដ្ឋចិន​មានជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាប័នអនុវត្ត​ច្បាប់ក្នុងតំបន់ ​ហើយអត្រា​ជួបប្រទះ​ឧក្រិដ្ឋកម្ម​ដោយផ្ទាល់​គឺ​ទាប​ណាស់ ​ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេសដែលមាន​អត្រាកើតមាន​ឃាតកម្ម ​ឧក្រិដ្ឋ​កម្ម​ព្រហ្មទណ្ឌ​និង​ហេតុការណ៍​បំផ្ទុះនិងបាញ់​ប្រហារ​​ទាបបំផុត​នៅលើពិភពលោក ។

លោក ​Renato ​Pernuipi ​បញ្ញវន្ត​ប្រេស៊ីល​បានរស់នៅ​ក្នុងប្រទេសចិន​អស់រយៈពេល ​១៥​ ឆ្នាំ ។​ លោកបាន​សង្កេត​​ឃើញថា ​នៅក្រុង ​Wuhan ​ប្រទេស​ចិន ​មិនថា​មនុស្សចាស់​ជរា​ជួប​ជុំ​គ្នានៅ​សួនឧទ្យាន​ឬទីលាន​នៅពេលយប់ ​ឬក៏យុវជន​លេងក្តារ​រអិលនិង​សម្តែង​សិល្បៈ​តាម​រយៈ​ក្រុមតន្រ្តី​ក៏ដោយ ​សុទ្ធតែមិន​បាច់ព្រួយបារម្ភ​ពីសុវត្ថិភាពអាយុ​ជីវិត​​ឬទ្រព្យសម្បត្តិ​ឡើ​យ ​ស្ថានភាព​គ្មានអំពើ​ហិង្សា​ចាប់ពី​ពេលថ្ងៃ​រហូតដល់ពេល​យប់បែប​នេះ​បាន​បន្សល់​ទុក​ចំណាប់អារម្មណ៍​យ៉ាង​ជ្រាលជ្រៅដល់​ជនបរទេស ។

នៅថ្ងៃឈប់​សម្រាក "​១ ​ឧសភា" ឆ្នាំនេះ ​ក្រោមការគាំទ្រ​នៃគោលនយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​ឆ្លង​កាត់ដែន​ចិន​ ​ការ​ចូល​ធ្វើ​ទេសចរណ៍នៅ​តំបន់នានា​នៃ​ប្រទេសចិន​បាន​បន្ត​កើន​ឡើង ​ហើយ​អ្នកទេសចរ​បរទេស​កាន់តែ​ច្រើនឡើងៗ​បានធ្វើ​ទេសចរណ៍​ស៊ី​ជម្រៅ​នៅ​ប្រ​ទេសចិន​ ​ដោយបាន​ដកបទពិសោធ​ដោយផ្ទាល់​ពី "អារម្មណ៍​សុវត្ថិភាព​បែបចិន" ។ ​ទស្ស​នា​វដ្តី 《Tourism ​Review》 ដែលជា​ប្រព័ន្ធ​សារព័ត៌មាន​អង់គ្លេសបាន​​លើកឡើងថា ​ទន្ទឹម​នឹង​ការកើនឡើងនៃ​ចំនួនភ្ញៀវទេសចរ​បរទេស​ ភ្ញៀវទេសចរ​បរទេស​គ្រប់រូប​ដែលធ្លាប់​ដក​បទ​ពិសោធ​ពីចំណង​មេត្រីភាព ​ភាពងាយស្រួលនិង​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់​នៅ​ប្រ​ទេសចិន ​សុទ្ធ​​តែបាន​ផ្នត់​គំនិត​ចាស់​របស់ជនបរទេស​ចំពោះប្រទេសចិន​បន្តិច​ម្តង​ៗ។ ​តាម​ទិន្នន័យ​ថ្មីបំផុត​ដែលប្រកាស​ដោយក្រុមប្រឹក្សា​ធ្វើដំណើរ​និងទេសចរណ៍​ពិភពលោក ​(WTTC) ​បាន​​បង្ហាញ​ថា ​នៅឆ្នាំ ២០២៥ ​តម្លៃផលិតផល​ខាង​សេដ្ឋកិច្ច​ទេសចរណ៍​របស់ចិន​បា​ន​កើនឡើង​ ៩,៩ ភាគរយ​ដែលស្មើនឹង​ជាងពីរដង​នៃកម្រិត​មធ្យម​សកល ។ ​វេបសាយ ​​«​Tra​vel ​and ​Tour ​World» របស់អាមេរិក​បានចុះផ្សាយ​អត្ថបទថា ​ចិនកំពុង​ក្លាយជា​គោលដៅ​ទេស​ចរណ៍​ដែល​អ្នកទេសចរ​អន្តរជាតិ​​ចង់ទៅលេង​កម្សាន្ត។

"អារម្មណ៍​សុវត្ថិភាព​បែបចិន"​ មិនត្រឹមតែ​បានពង្រីក​ការដកបទពិសោធ​របស់​ភ្ញៀវ​ទេស​ចរ​បរទេស​ប៉ុណ្ណោះទេ ​ប៉ុន្តែថែម​ទាំង​បាន​ជំរុញ​​ខ្សែសង្វាក់​​ប្រើប្រាស់​នៃការ​ចូល​ធ្វើ​ទេស​ចរណ៍​ក្នុង​ដែនចិនផង​ដែរ ​ដែល​បានបង្កើត​​ភាពរស់រវើក​ក្នុងទីផ្សារ​សម្រាប់​ការអភិវឌ្ឍ​ប្រ​កប​ដោយ​គុណភាពខ្ពស់​នៃការ​ចូល​ធ្វើ​ទេសចរណ៍ក្នុង​ដែនចិន។ ​ប្រឈមមុខនឹង ​​"អារ​ម្ម​ណ៍​សុវត្ថិ​ភាពបែបចិន​" ដែល​ជា​ "ម៉ាកយីហោ​ដ៏ល្បីឈ្មោះ​” នេះ ​​មជ្ឈដ្ឋាន​ឧស្សាហកម្ម​​ទេសចរ​ណ៍​គួរតែចាត់​វិធានការ​ដោយស្វ័យ​ម្ចាស់​ការ ដើម្បី​ពង្រឹង​និងពង្រីកការ​ចូល​ធ្វើ​ទេសចរណ៍​ក្នុង​ដែន​ចិន​​បន្ថែមទៀត​និងជំរុញ​ការ​អភិ​វឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់​នៃ​ការ​ចូល​ធ្វើ​ទេស​ចរណ៍​ក្នុង​ដែន​ចិន ​ដើម្បីធ្វើឱ្យ ​"អារម្មណ៍​សុវត្ថិភាព​បែបចិន"​ ត្រូវ​បង្ហាញឱ្យឃើញ​នៅក្នុងរាល់​ការ​ទិញ​សំបុត្រ ​រាល់ការចូល​ស្នាក់នៅក្នុង​សណ្ឋាគារ​ ​រាល់ការប្រឹក្សា​យោបល់​និងរាល់​ការ​ប្រើ​ប្រាស់​ទាំងអស់៕