ក្បួនរថយន្តទេសចរណ៍បើកបរស្វ័យប្រវត្តឆ្លងកាត់ព្រំដែន កម្ពុជា-ឡាវ-ចិន ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍

នៅថ្ងៃទី ១៨ ខែឧសភា ក្បួនរថយន្តទេសចរណ៍បើកបរស្វ័យប្រវត្តិកាត់ឆ្លងដែនទន្លេឡានឆាំង-មេគង្គ ដែលមានរថយន្តរាប់សិបគ្រឿង បានចាប់ផ្តើមចេញដំណើរពីសម្រង់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើដំណើរឆ្លងកាត់ព្រំដែននៃប្រទេសទាំងបីគឺ ប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសចិន ដើម្បីជំរុញផ្សព្វផ្សាយធនធានទេសចរណ៍របស់ប្រទេសកម្ពុជា។ តំណាងនៃវិស័យទេសចរណ៍ប្រទេសកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបង្ហោះទង់ចេញដំណើរនាថ្ងៃនោះ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា សកម្មភាពនេះមានគោលបំណងបំផុសសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍នៃបណ្តាប្រទេសតាមបណ្តោយទន្លេឡានឆាំង-មេគង្គ ដោយខិតខំផ្សព្វផ្សាយតំបន់ទេសចរណ៍នានាតាមដងផ្លូវនៅគ្រប់ទីកន្លែងដែលក្បួនរថយន្តឆ្លងកាត់ ព្រមទាំងជំរុញការផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍រវាងបណ្តាប្រទេសនានា ស្ថិតក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ឡានឆាំង-មេគង្គ ដែលនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសមិទ្ធផលវិជ្ជមានដែលសម្រេចបានពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសពាក់ព័ន្ធ។
តាមការណែនាំបានឱ្យដឹងថា ក្បួនរថយន្តនេះបានចេញដំណើរពីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ខេត្តយូណាននៃប្រទេសចិន ដោយដំណើរការសកម្មភាពជំរុញផ្សព្វផ្សាយទេសចរណ៍បើកបរស្វ័យប្រវត្តិកាត់ឆ្លងដែននេះ មានរយៈពេលជាង ២០ ថ្ងៃ។ ក្បួនរថយន្តត្រូវបានរំពឹងថានឹងត្រឡប់មកកាន់រាជធានីភ្នំពេញវិញតាមផ្លូវដដែលនៅដើមខែមិថុនាឆ្នាំនេះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានមានប្រសាសន៍ថា សកម្មភាពទេសចរណ៍បើកបរស្វ័យប្រវត្តិកាត់ឆ្លងដែននេះ នឹងចូលរួមចំណែកជាមួយយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់លើក្រុមភ្ញៀវទេសចរមកពីប្រទេសចិន និងប្រទេសឡាវ ដែលចូលចិត្តការធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយពីធនធានទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ សកម្មភាពនេះ មិនត្រឹមតែជួយលើកកម្ពស់ឥទ្ធិពលនៃទេសចរណ៍ប្រទេសកម្ពុជានៅក្នុងទីផ្សារតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការទេសចរណ៍ និងអន្តរកម្មសេដ្ឋកិច្ចរវាងបណ្តាប្រទេសតំបន់ឡានឆាំង-មេគង្គផងដែរ។
យោងតាមទិន្នន័យពីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ភ្ញៀវទេសចរប្រទេសចិនដែលបានមកទស្សនាប្រទេសកម្ពុជាមានចំនួន ១,២ លាននាក់ ដែលកើនឡើង ៤១,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះសបញ្ជាក់ឱ្យឃើញថា ទីផ្សារប្រទេសចិននៅតែបន្តជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ប្រទេសកម្ពុជា៕