ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនកើនឡើង ៥.០% បើធៀបនឹងឆ្នាំមុន
គេហទំព័រប្រជាជន|
នៅថ្ងៃទី ១៦ ខែមេសា ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិជាតិចិនបានបង្ហាញថា ដោយផ្អែកលើការប៉ាន់ស្មានបឋម ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ត្រីមាសទី ១ មានចំនួន ៣៣,៤ ទ្រីលានយាន់។ គណនាតាមតម្លៃថេរ នេះតំណាងឱ្យការកើនឡើង ៥.០% ធៀបនឹងឆ្នាំមុន ដែលកើនឡើង ០,៥ % បើប្រៀបធៀបទៅនឹងត្រីមាសទីបួននៃឆ្នាំមុន។ បើពិនិត្យមើលតាមឧស្សាហកម្មនីមួយៗ តម្លៃបន្ថែមនៃឧស្សាហកម្មទីមួយ មានចំនួន ១,១៩ ទ្រីលានយាន់ កើនឡើង ៣,៨% ធៀបនឹងឆ្នាំមុន។ តម្លៃបន្ថែមនៃឧស្សាហកម្មទីពីរមានចំនួន ១១.៦ ទ្រីលានយាន់ កើនឡើង ៤,៩%។ តម្លៃបន្ថែមនៃឧស្សាហកម្មទីបីមានចំនួនសរុប ២០.៦ ទ្រីលានយាន់ កើនឡើង ៥,២%។ ផ្អែកលើមូលដ្ឋានត្រីមាស ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១,៣% ក្នុងត្រីមាសទី ១។ ជារួម សេដ្ឋកិច្ចជាតិសម្រេចបានការចាប់ផ្តើមដ៏រឹងមាំនៅក្នុងត្រីមាសទី ១៕
អ្នកបកប្រែ៖ Shen Yan (កល្យាណ)