
យោងតាមសេចក្តីប្រកាសចុងក្រោយដែលចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ខែមករានេះ តម្លៃលក់រាយទូទាំងប្រទេសសម្រាប់ប្រេងសាំងធម្មតាត្រូវបានកែសម្រួលមកត្រឹម ៥១០០ រៀលក្នុងមួយលីត្រ ដែលធ្លាក់ចុះ ១០០ រៀលប្រៀបធៀបនឹងពេលមុន តម្លៃប្រេងម៉ាស៊ូតត្រូវបានកំណត់មកត្រឹម ៦៤០០ រៀលក្នុងមួយលីត្រ ដែលដែលធ្លាក់ចុះ ៥០០ រៀលប្រៀបធៀបនឹងពេលមុន។
ដើម្បីជួយសម្រាលបន្ទុកចំណាយលើជីវភាពរបស់សាធារណជន រដ្ឋាភិបាលកម្ពុជានៅតែបន្តរក្សាការឧបត្ថម្ភធនស្តង់ដារចំនួន ៦,៥ សេនក្នុងមួយលីត្រ។ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលតម្លៃប្រេងអន្តរជាតិនាពេលថ្មីៗនេះ (ដោយប្រេងសាំងលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល) រដ្ឋាភិបាលបានអនុវត្តការកាត់បន្ថយតម្លៃបន្ថែមចំនួន ១ សេនក្នុងមួយលីត្រ។
លើសពីនេះ រដ្ឋាភិបាលកម្ពុជាបានទទួលរ៉ាប់រងនូវគម្លាតខុសគ្នានៃបន្ទុកពន្ធមួយផ្នែក តាមរយៈការបង់ពន្ធនិងអាករជំនួស។។ វិធានការខាងលើនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងអន្តរជាតិ ក៏ដូចជាការចំណាយខ្ពស់ដែលទាក់ទងនឹងការដឹកជញ្ជូន និងការធានារ៉ាប់រង៕
អ្នកបកប្រែ៖ Shen Yan (កល្យាណ)