សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបទឈប់បាញ់ លោក Trump គំរាមកំហែងចាត់វិធានការ
CRI|
ថ្ងៃទី១៩ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម Real ថា នាពេលថ្មីៗនេះ អ៊ីរ៉ង់បានបាញ់ផ្លោងនៅច្រកសមុទ្រ Hormuz ទង្វើនេះ"រំលោភបំពានទាំងស្រុងលើបទឈប់បាញ់"។
លោក Trump បានថ្លែងថា សហរដ្ឋអាមេរិកកំពុងលើកឡើងពី "កិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមហេតុផល" ដែលអ៊ីរ៉ង់គួរតែទទួលយក។ ទន្ទឹមនឹងនេះ លោកក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់មិនទទួលយកកិច្ចព្រមព្រៀងនេះទេ នោះសហរដ្ឋអាមេរិកនឹង "កម្ទេចរោងចក្រផលិតថាមពលអគ្គិសនី និងស្ពានទាំងអស់របស់អ៊ីរ៉ង់" ហើយបាននិយាយថា "នឹងលែងមានការអត់ធ្មត់ទៀតហើយ"។
នៅថ្ងៃដដែលនោះ លោកBaghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមថា ទង្វើដែលអាមេរិកបិទខ្ទប់កំពង់ផែ និងតំបន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់គឺបានរំលោភលើបទឈប់បាញ់ដែលសម្របសម្រួលដោយប៉ាគីស្ថាន វាជារឿង"ខុសច្បាប់ និងល្មើសច្បាប់ដែលជាការដាក់ទណ្ឌកម្មលើប្រជាជនអ៊ីរ៉ង់ទាំងអស់ វាជាឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕