ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិតាមខ្សែផ្លូវដែកចិន-ឡាវ កំពុងកើនឡើងយ៉ាងមានស្ថិរភាព
ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញអន្តរជាតិតាមខ្សែផ្លូវដែកចិន-ឡាវកំពុងកើនឡើងយ៉ាងមានស្ថិរភាព
ប្រភព៖កាសែតយូណាន
យោងតាមស្ថិតិរបស់គយគុនមីញបានឱ្យដឹងថាគិតចាប់ពីរដូវកាលនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះរហូតដល់ថ្ងៃទី២៥ខែកុម្ភៈការិយាល័យគយម៉ឹងឡាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គយគុនមីញបានត្រួតពិនិត្យនិងបញ្ចេញទំនិញនាំចេញនាំចូលតាមខ្សែផ្លូវដែកចិន-ឡាវដែលមានទំហំទឹកប្រាក់សរុបរហូតដល់១,៦៥ពាន់លានយាន់ដោយមានការកើនឡើង៨១,៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ក្នុងនោះទំនិញនាំចេញភាគច្រើនគឺជាផលិតផលគ្រឿងយន្តនិងអគ្គិសនីដែកថែបនិងទំនិញប្រើប្រាស់ទូទៅជាដើមចំណែកឯទំនិញនាំចូលភាគច្រើនគឺជាផ្លែឈើតំបន់ត្រូពិចនិងរ៉ែដែកជាដើម។”
លោកវ៉ាងសៀវកាងអ្នកគ្រប់គ្រងផ្នែកប្រកាសគយនៃក្រុមហ៊ុនសេវាកម្មប្រកាសគយមួយប្រចាំតំបន់ស្វយ័តជនជាតិតាយស៊ីសួងប៉ានណាបានលើកឡើងថា៖“ក្នុងអំឡុងពេលនេះពួកយើងត្រូវនាំចូលផ្លែឈើជាង១០០តោនជារៀងរាល់ថ្ងៃ។តាមរយៈខ្សែផ្លូវដែកចិន-ឡាវជាទូទៅវាចំណាយពេលត្រឹមតែ២៦ម៉ោងប៉ុណ្ណោះក្នុងការដឹកជញ្ជូនទៅដល់ទីផ្សារក្នុងប្រទេស។”ផ្លែទុរេននិងចេកដែលមានប្រភពមកពីតំបន់អាស៊ីអាគ្នេយ៍បានក្លាយជាមុខទំនិញដ៏ពេញនិយមនិងលក់ដាច់បំផុតនៅក្នុងទីផ្សារទិញទំនិញចូលឆ្នាំចិននាឆ្នាំនេះ។ទិន្នន័យបានបង្ហាញថាក្នុងអំឡុងពេលនាឱកាសបុណ្យចូលឆ្នាំចិនបរិមាណនៃការដឹកជញ្ជូនផ្លែឈើអាស៊ានដែលនាំចូលតាមខ្សែផ្លូវដែកចិន-ឡាវក្រោមការត្រួតពិនិត្យនិងបញ្ចេញដោយគយម៉ឹងឡាបានកើនឡើងរហូតដល់១៧,៦៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកយោងតាមទិន្នន័យស្ថិតិបានឱ្យដឹងថាគិតចាប់ពីរដូវកាលនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះរហូតដល់ថ្ងៃទី២៥ខែកុម្ភៈគយម៉ឹងឡាបានត្រួតពិនិត្យនិងអនុញ្ញាតឱ្យអ្នកដំណើរចេញចូលប្រទេសតាមរយៈខ្សែផ្លូវដែកចិន-ឡាវសរុបចំនួន៣១២០០នាក់ដោយមានការកើនឡើង៣១,៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកយកព័ត៌មានLiuZiyu
ការលុបចោលជើងហោះហើរទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ាបណ្តាលឱ្យអ្នកដំណើរជាប់គាំង
ដោយរងឥទ្ធិពលពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈបណ្តាប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ាបានសម្រេចបិទដែនអាកាសរបស់ខ្លួន។គិតត្រឹមវេលាព្រឹកព្រលឹមថ្ងៃទី១ខែមីនាអាកាសយានដ្ឋានគោលចំនួន៣នៅក្នុងតំបន់មជ្ឈិមបូព៌ាបានផ្អាកប្រតិបត្តិការទាំងស្រុងដែលបណ្តាលឱ្យមានការលុបចោលជើងហោះហើរទ្រង់ទ្រាយធំនិងធ្វើឱ្យអ្នកដំណើរជាច្រើនត្រូវជាប់គាំង។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAssociatedPressបានឱ្យដឹងថាប្រទេសអ៊ីស្រាអែលកាតាស៊ីរីអ៊ីរ៉ង់អ៊ីរ៉ាក់គូវ៉ែតនិងបារ៉ែនបានប្រកាសបិទដែនអាកាសរបស់ខ្លួនចំណែកឯរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួមបានដាក់ចេញនូវវិធានការបិទដែនអាកាសមួយផ្នែកជាបណ្តោះអាសន្ន។ស្របពេលជាមួយគ្នានេះប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរួមមានAirFrance,JapanAirlines,TurkishAirlines,NorwegianAirនិងLufthansaជាដើមបានប្រកាសជាបន្តបន្ទាប់ក្នុងការលុបចោលជើងហោះហើរដែលហោះឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។
អាកាសយានដ្ឋានគោលទាំងបីប្រចាំតំបន់មជ្ឈិមបូព៌ាដែលស្ថិតនៅទីក្រុងឌុយបៃអាប៊ុយដាប៊ីនិងដូហាបានផ្អាកប្រតិបត្តិការរបស់ខ្លួនខណៈដែលក្រុមហ៊ុនអាកាសចរណ៍ខ្នាតធំរបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានលុបចោលជើងហោះហើររាប់ពាន់ជើង។ចំនួនអ្នកដំណើរដែលត្រូវប្តូរជើងហោះហើរនៅអាកាសយានដ្ឋានទាំងបីខាងលើនេះមានប្រមាណ៩ម៉ឺននាក់ជារៀងរាល់ថ្ងៃហើយចំនួនអ្នកដំណើរដែលចេញពីទីនោះឆ្ពោះទៅកាន់តំបន់ផ្សេងៗទៀតក្នុងមជ្ឈិមបូព៌ាគឺរឹតតែមានចំនួនច្រើនជាងនេះទៅទៀត។ទីភ្នាក់ងារសារព័ត៌មានAssociatedPressបានលើកឡើងថាជើងហោះហើរដែលត្រូវហោះកាត់ដែនអាកាសមជ្ឈិមបូព៌ានឹងត្រូវបង្ខំចិត្តប្តូរផ្លូវហោះហើរដើម្បីគេចចេញពីតំបន់ជម្លោះដែលបញ្ហានេះនឹងបណ្តាលឱ្យរយៈពេលនៃការហោះហើរកើនឡើងនិងស៊ីប្រេងឥន្ធនៈកាន់តែច្រើន។ដូច្នេះហើយប្រសិនបើជម្លោះនៅតែបន្តអូសបន្លាយតម្លៃសំបុត្រយន្តហោះអាចនឹងកើនឡើងយ៉ាងឆាប់រហ័ស។
ខ្សែផ្លូវនាវាចរណ៍ពីកំពង់ផែវៃហ្វាងនៃប្រទេសចិនមកកាន់ប្រទេសកម្ពុជាត្រូវបានបើកដំណើរការជាផ្លូវការហើយ!រថយន្តគ្រឿងចក្រដែលផលិតនៅប្រទេសចិនលើកដំបូងត្រូវបានដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា
កាលពីថ្ងៃទី២៧ខែកុម្ភៈនៅចំណតផែលេខ៨នៃតំបន់កំពង់ផែវៃហ្វាងឈូងសមុទ្រប៉ូហៃខេត្តសានតុងរថយន្តគ្រឿងចក្រចំនួន៧៥គ្រឿងនិងឧបករណ៍គ្រប់ប្រភេទត្រូវបានរៀបចំរួចរាល់ជាស្រេចដើម្បីត្រៀមដឹកជញ្ជូនតាមនាវាដឹកទំនិញរាយនៃខ្សែផ្លូវនាវាចរណ៍អាស៊ីអាគ្នេយ៍ចេញពីតំបន់កំពង់ផែវៃហ្វាងឆ្ពោះមកកាន់ប្រទេសកម្ពុជា។នេះគឺជាលើកទីមួយហើយដែលតំបន់កំពង់ផែវៃហ្វាងសម្រេចបាននូវការនាំចេញរថយន្តគ្រឿងចក្រក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ហើយវាក៏បានគូសបញ្ជាក់ពីការបើកដំណើរការជាផ្លូវការនូវខ្សែផ្លូវនាវាចរណ៍កម្ពុជានៃខ្សែសង្វាក់ផ្គត់ផ្គង់កំពង់ផែឈូងសមុទ្រប៉ូហៃផងដែរ។
ស្របពេលដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍កំពុងមានសន្ទុះយ៉ាងខ្លាំងតម្រូវការរថយន្តគ្រឿងចក្រផលិតនៅប្រទេសចិនបានកើនឡើងយ៉ាងគំហុកដោយសារអត្ថប្រយោជន៍នៃគុណភាពល្អនិងតម្លៃសមរម្យដែលជំរុញឱ្យមានតម្រូវការបន្ទាន់ក្នុងការនាំចេញក្នុងបរិមាណច្រើន។ដើម្បីបំពេញតម្រូវការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់អតិថិជនតំបន់កំពង់ផែវៃហ្វាងបានសម្របសម្រួលការផ្ទុកទំនិញចម្រុះបញ្ចូលគ្នាដូចជារថយន្តគ្រឿងចក្រឧបករណ៍ខ្នាតធំនិងបំពង់ដែកជាដើមព្រមទាំងបានធ្វើឱ្យប្រសើរឡើងនូវការរៀបចំដាក់ទំនិញនិងគន្លងផ្លូវស្ទូចដើម្បីសម្រេចបាននូវប្រសិទ្ធភាពផ្ទុកទំនិញពោលគឺ“ទំនិញធំមានលំនឹងទំនិញតូចជាប់រឹងមាំនិងប្រើប្រាស់កន្លែងផ្ទុកបានពេញលេញ។”នេះគឺជាការបង្កើតនូវច្រករបៀងភស្តុភារកម្មផ្លូវសមុទ្រដែលកាន់តែមានប្រសិទ្ធភាពនិងសន្សំសំចៃខ្ពស់សម្រាប់ការនាំចេញរថយន្ត“ផលិតនៅប្រទេសចិន”ទៅកាន់ទីផ្សារអន្តរជាតិ។
ដើម្បីធានាឱ្យការដឹកជញ្ជូនលើកនេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់តំបន់កំពង់ផែវៃហ្វាងបានបង្កើតក្រុមការងារពិសេសមួយនិងបានរៀបចំផែនការប្រតិបត្តិការតាមតម្រូវការសម្រាប់ដំណើរការទាំងមូលដោយផ្សារភ្ជាប់គ្នាយ៉ាងរលូននៅគ្រប់ដំណាក់កាលចាប់តាំងពីការត្រួតពិនិត្យរថយន្តពេលមកដល់កំពង់ផែការចតនៅទីលានស្តុកទំនិញរហូតដល់ការស្ទូចការចងរឹតបន្តឹងនិងការរៀបចំផ្ទុកទំនិញក្នុងនាវា។បុគ្គលិកប្រតិបត្តិការបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្តង់ដារសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេសចងរឹតបន្តឹងប្រកបដោយវិជ្ជាជីវៈ។ដោយពឹងផ្អែកលើបច្ចេកវិទ្យាស្ទូចទំនិញខ្នាតធំដ៏ស្ទាត់ជំនាញនិងការរៀបចំចាត់ចែងយ៉ាងម៉ត់ចត់ប្រសិទ្ធភាពនៃការបំពេញការងារត្រូវបានលើកកម្ពស់យ៉ាងខ្លាំងបើធៀបនឹងទម្រង់ប្រពៃណីដែលសម្រេចបាននូវការផ្គូផ្គងយ៉ាងស៊ីចង្វាក់គ្នារវាង“រថយន្តទំនិញនិងនាវា”ព្រមទាំងជួយកាត់បន្ថយចំណាយនិងបង្កើនប្រសិទ្ធភាពជូនអតិថិជនយ៉ាងពិតប្រាកដ៕