中文 English {{ activeLangText || 'Languages' }} {{ item.text }}
កជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិតាមខ្សែផ្លូវដែកចិន-ឡាវ កំពុងកើនឡើង
ខ្មែរ > ខ្លឹមសារ

កជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិតាមខ្សែផ្លូវដែកចិន-ឡាវ កំពុងកើនឡើង

By Li Zha|
分享到Facebook

ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិតាមខ្សែផ្លូវដែកចិន-ឡាវ កំពុងកើនឡើងយ៉ាងមានស្ថិរភាព

ប្រភព៖ កាសែតយូណាន

យោងតាមស្ថិតិរបស់គយគុនមីញបានឱ្យដឹងថា គិតចាប់ពីរដូវកាលនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ការិយាល័យគយម៉ឹងឡា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គយគុនមីញ បានត្រួតពិនិត្យនិងបញ្ចេញទំនិញនាំចេញនាំចូលតាមខ្សែផ្លូវដែកចិន-ឡាវ ដែលមានទំហំទឹកប្រាក់សរុបរហូតដល់ ,៦៥ ពាន់លានយ ដោយមានការកើនឡើង ៨១,% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំនិញនាំចេញភាគច្រើនគឺជា ផលិតផលគ្រឿងយន្តនិងអគ្គិសនី ដែកថែប និងទំនិញប្រើប្រាស់ទូទៅជាដើម ចំណែកឯទំនិញនាំចូលភាគច្រើនគឺជា ផ្លែឈើតំបន់ត្រូពិច និងរ៉ែដែកជាដើម។

លោក វ៉ាង សៀវកាង អ្នកគ្រប់គ្រងផ្នែកប្រកាសគយនៃក្រុមហ៊ុនសេវាកម្មប្រកាសគយមួយប្រចាំតំបន់ស្វយ័តជនជាតិតា ស៊ីសួងប៉ានណា បានលើកឡើងថា៖ ក្នុងអំឡុងពេលនេះ ពួកយើងត្រូវនាំចូលផ្លែឈើជាង ១០០ តោនជារៀងរាល់ថ្ងៃ។ តាមរយៈខ្សែផ្លូវដែកចិន-ឡាវ ជាទូទៅវាចំណាយពេលត្រឹមតែ ២៦ ម៉ោងប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនទៅដល់ទីផ្សារក្នុងប្រទេស។ ផ្លែទុរេន និងចេក ដែលមានប្រភពមកពីតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាមុខទំនិញដ៏ពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារទិញទំនិញចូលឆ្នាំចិននាឆ្នាំនេះ។ ទិន្នន័យបានបង្ហាញថា ក្នុងអំឡុងពេលនាឱកាសបុណ្យចូលឆ្នាំចិន បរិមាណនៃការដឹកជញ្ជូនផ្លែឈើអាស៊ានដែលនាំចូលតាមខ្សែផ្លូវដែកចិន-ឡាវ ក្រោមការត្រួតពិនិត្យនិងបញ្ចេញដោយគយម៉ឹងឡា បានកើនឡើងរហូតដល់ ១៧,៦៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក យោងតាមទិន្នន័យស្ថិតិបានឱ្យដឹងថា គិតចាប់ពីរដូវកាលនាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ គយម៉ឹងឡា បានត្រួតពិនិត្យនិងអនុញ្ញាតឱ្យអ្នកដំណើរចេញចូលប្រទេសតាមរយៈខ្សែផ្លូវដែកចិន-ឡាវសរុបចំនួន ៣១២០០ នាក់ ដោយមានការកើនឡើង ៣១,% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកយកព័ត៌មាន Liu Ziyu

ការលុបចោលជើងហោះហើរទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ា បណ្តាលឱ្យអ្នកដំណើរជាប់គាំង

ដោយរងឥទ្ធិពលពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បណ្តាប្រទេសជាច្រើននៅតំបន់មជ្ឈិមបូព៌ា បានសម្រេចបិទដែនអាកាសរបស់ខ្លួន។ គិតត្រឹមវេលាព្រឹកព្រលឹមថ្ងៃទី១ ខែមីនា អាកាសយានដ្ឋានគោលចំនួន នៅក្នុងតំបន់មជ្ឈិមបូព៌ា បានផ្អាកប្រតិបត្តិការទាំងស្រុង ដែលបណ្តាលឱ្យមានការលុបចោលជើងហោះហើរទ្រង់ទ្រាយធំ និងធ្វើឱ្យអ្នកដំណើរជាច្រើនត្រូវជាប់គាំង។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែល កាតា ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ គូវ៉ែត និងបារ៉ែន បានប្រកាសបិទដែនអាកាសរបស់ខ្លួន ចំណែកឯរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម បានដាក់ចេញនូវវិធានការបិទដែនអាកាសមួយផ្នែកជាបណ្តោះអាសន្ន។ ស្របពេលជាមួយគ្នានេះ ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ជាច្រើនរួមមាន Air France, Japan Airlines, Turkish Airlines, Norwegian Air និង Lufthansa ជាដើម បានប្រកាសជាបន្តបន្ទាប់ក្នុងការលុបចោលជើងហោះហើរ ដែលហោះឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា។

អាកាសយានដ្ឋានគោលទាំងបីប្រចាំតំបន់មជ្ឈិមបូព៌ា ដែលស្ថិតនៅទីក្រុងឌុយបៃ អាប៊ុយដាប៊ី និង ដូហា បានផ្អាកប្រតិបត្តិការរបស់ខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ខ្នាតធំរបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា បានលុបចោលជើងហោះហើររាប់ពាន់ជើង។ ចំនួនអ្នកដំណើរដែលត្រូវប្តូរជើងហោះហើរនៅអាកាសយានដ្ឋានទាំងបីខាងលើនេះ មានប្រមាណ ម៉ឺននាក់ជារៀងរាល់ថ្ងៃ ហើយចំនួនអ្នកដំណើរដែលចេញពីទីនោះឆ្ពោះទៅកាន់តំបន់ផ្សេងៗទៀតក្នុងមជ្ឈិមបូព៌ា គឺរឹតតែមានចំនួនច្រើនជាងនេះទៅទៀត។ ទីភ្នាក់ងារសារព័ត៌មាន Associated Press បានលើកឡើងថា ជើងហោះហើរដែលត្រូវហោះកាត់ដែនអាកាសមជ្ឈិមបូព៌ា នឹងត្រូវបង្ខំចិត្តប្តូរផ្លូវហោះហើរ ដើម្បីគេចចេញពីតំបន់ជម្លោះ ដែលបញ្ហានេះនឹងបណ្តាលឱ្យរយៈពេលនៃការហោះហើរកើនឡើង និងស៊ីប្រេងឥន្ធនៈកាន់តែច្រើន។ ដូច្នេះហើយ ប្រសិនបើជម្លោះនៅតែបន្តអូសបន្លាយ តម្លៃសំបុត្រយន្តហោះអាចនឹងកើនឡើងយ៉ាងឆាប់រហ័ស។

 

ខ្សែផ្លូវនាវាចរណ៍ពីកំពង់ផែវៃហ្វាងនៃប្រទេសចិនមកកាន់ប្រទេសម្ពុជា ត្រូវបានបើកដំណើរការជាផ្លូវការហើយ! រថយន្តគ្រឿងចក្រដែលផលិតនៅប្រទេសចិនលើកដំបូង ត្រូវបានដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា

កាលពីថ្ងៃទី២៧ ខែកុម្ភៈ នៅចំណតផែលេខ នៃតំបន់កំពង់ផែវៃហ្វាង ឈូងសមុទ្រប៉ូហៃ ខេត្តសានតុង រថយន្តគ្រឿងចក្រចំនួន ៧៥ គ្រឿង និងឧបករណ៍គ្រប់ប្រភេទ ត្រូវបានរៀបចំរួចរាល់ជាស្រេច ដើម្បីត្រៀមដឹកជញ្ជូនតាមនាវាដឹកទំនិញរាយនៃខ្សែផ្លូវនាវាចរណ៍អាស៊ីអាគ្នេយ៍ ចេញពីតំបន់កំពង់ផែវៃហ្វាង ឆ្ពោះមកកាន់ប្រទេសកម្ពុជា។ នេះគឺជាលើកទីមួយហើយ ដែលតំបន់កំពង់ផែវៃហ្វាង សម្រេចបាននូវការនាំចេញរថយន្តគ្រឿងចក្រក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ហើយវាក៏បានគូសបញ្ជាក់ពីការបើកដំណើរការជាផ្លូវការនូវខ្សែផ្លូវនាវាចរណ៍កម្ពុជា នៃខ្សែសង្វាក់្គត់ផ្គង់កំពង់ផែឈូងសមុទ្រប៉ូហៃផងដែរ។

ស្របពេលដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍កំពុងមានសន្ទុះយ៉ាងខ្លាំង តម្រូវការរថយន្តគ្រឿងចក្រផលិតនៅប្រទេសចិនបានកើនឡើងយ៉ាងគំហុក ដោយសារអត្ថប្រយោជន៍នៃគុណភាពល្អនិងតម្លៃសមរម្យ ដែលជំរុញឱ្យមានតម្រូវការបន្ទាន់ក្នុងការនាំចេញក្នុងបរិមាណច្រើន។ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់អតិថិជន តំបន់កំពង់ផែវៃហ្វាង បានសម្របសម្រួលការផ្ទុកទំនិញចម្រុះបញ្ចូលគ្នា ដូចជារថយន្តគ្រឿងចក្រ ឧបករណ៍ខ្នាតធំ និងបំពង់ដែកជាដើម ព្រមទាំងបានធ្វើឱ្យប្រសើរឡើងនូវការរៀបចំដាក់ទំនិញ និងគន្លងផ្លូវស្ទូច ដើម្បីសម្រេចបាននូវប្រសិទ្ធភាពផ្ទុកទំនិញពោលគឺ ទំនិញធំមានលំនឹង ទំនិញតូចជាប់រឹងមាំ និងប្រើប្រាស់កន្លែងផ្ទុកបានពេញលេញ។ នេះគឺជាការបង្កើតនូវច្រករបៀងភស្តុភារកម្មផ្លូវសមុទ្រដែលកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់ សម្រាប់ការនាំចេញរថយន្ត ផលិតនៅប្រទេសចិន ទៅកាន់ទីផ្សារអន្តរជាតិ។

ដើម្បីធានាឱ្យការដឹកជញ្ជូនលើកនេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ តំបន់កំពង់ផែវៃហ្វាង បានបង្កើតក្រុមការងារពិសេសមួយ និងបានរៀបចំផែនការប្រតិបត្តិការតាមតម្រូវការសម្រាប់ដំណើរការទាំងមូល ដោយផ្សារភ្ជាប់គ្នាយ៉ាងរលូននៅគ្រប់ដំណាក់កាល ចាប់តាំងពីការត្រួតពិនិត្យរថយន្តពេលមកដល់កំពង់ផែ ការចតនៅទីលានស្តុកទំនិញ រហូតដល់ការស្ទូច ការចងរឹតបន្តឹង និងការរៀបចំផ្ទុកទំនិញក្នុងនាវា។ បុគ្គលិកប្រតិបត្តិការបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្តង់ដារសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេសចងរឹតបន្តឹងប្រកបដោយវិជ្ជាជីវៈ។ ដោយពឹងផ្អែកលើបច្ចេកវិទ្យាស្ទូចទំនិញខ្នាតធំដ៏ស្ទាត់ជំនាញ និងការរៀបចំចាត់ចែងយ៉ាងម៉ត់ចត់ ប្រសិទ្ធភាពនៃការបំពេញការងារត្រូវបានលើកកម្ពស់យ៉ាងខ្លាំង បើធៀបនឹងទម្រង់ប្រពៃណី ដែលសម្រេចបាននូវការផ្គូផ្គងយ៉ាងស៊ីចង្វាក់គ្នារវាង រថយន្ត ទំនិញ និងនាវា ព្រមទាំងជួយកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពជូនអតិថិជនយ៉ាងពិតប្រាកដ