ទីក្រុងឈីជីងបានប្រកាសដាក់ចេញនូវខ្សែទស្សនកិច្ចទេសចរណ៍ "ច្រករបៀងទាំង ៦" នៅតំបន់ប្រភពទន្លេជូជាំង
By Li Mengli|


នាថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមេសា សកម្មភាពក្រោមប្រធានបទ "ការស្វែងរកឫសគល់នៅកន្លែងប្រភពទន្លេជូជាំង • ការចងភ្ជាប់មនោសញ្ចេតនាខ្សែទឹកតែមួយ" ត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុងឈីជីង។ សកម្មភាពលើកនេះ គឺមានការប្រកាសប្រមូលផ្តុំនូវខ្សែទស្សនកិច្ចវប្បធម៌និងទេសចរណ៍ថ្មីៗរបស់ក្រុងឈីជីងជាលើកដំបូងបង្អស់ នៅតំបន់ប្រភពទន្លេជូជាំង ក្នុងគោលបំណងផ្តល់ការរអញ្ជើញកិច្ចសហប្រតិបត្តិការទៅកាន់តំបន់ឆ្នេរសមុទ្រធំ ក្វាងតុង-ហុងកុង-ម៉ាកាវ និងតំបន់តាមបណ្តោយអាងទន្លេជូជាំង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ "៩+២" ក្នុងតំបន់អាងទន្លេជូជាំងអោយទទួលបានសមិទ្ធិផលជាក់ស្តែង។



តំបន់ប្រភពទន្លេជូជាំង គឺជាប្រភពនៃទន្លេយក្សមួយក្នុងចំណោមទន្លេធំៗទាំង ៣ របស់ប្រទេសចិន ដែលអាចធ្វើដំណើរទៅដល់ទីតាំងដោយថ្មើរជើង ហើយក៏ជា "ឫសគល់វប្បធម៌" នៃអារ្យធម៌អាងទន្លេជូជាំង ដែលបានចិញ្ចឹមបីបាច់បណ្តុំក្រុមទីក្រុងនៅតំបន់ដីសណ្តទន្លេជូជាំង និងជាតំបន់ប្រជុំជនដែលមានចំនួនប្រជាជនច្រើនបំផុត ហើយមានផ្ទៃដីធំបំផុតមួយក្នុងពិភពលោក។ ទីក្រុងឈីជីងបានពឹងផ្អែកលើ "ច្រករបៀងទាំង ៦" ដើម្បីអភិវឌ្ឍខ្សែទស្សនកិច្ចវប្បធម៌និងទេសចរណ៍ថ្មីៗ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចទទួលយកបទពិសោធន៍យ៉ាងស៊ីជម្រៅនៃម៉ាកសញ្ញាទេសចរណ៍តំបន់ប្រភពទន្លេជូជាំង តាមរយៈខ្សែទស្សនកិច្ចវប្បធម៌តំបន់ប្រភពទន្លេជូជាំង ខ្សែទស្សនកិច្ចអេកូទេសចរណ៍នៃ "សួនច្បារពិភពលោក" ខ្សែទស្សនកិច្ចបែបសិក្សាស្រាវជ្រាវនិងស្វែងយល់ពីវិទ្យាសាស្ត្រធម្មជាតិនិងជីវសាស្រ្តបុរាណ ខ្សែទស្សនកិច្ចរួមបញ្ចូលគ្នារវាងវប្បធម៌-កីឡា-ទេសចរណ៍ ខ្សែទស្សនកិច្ចបទពិសោធន៍វប្បធម៌ក្រហម និងខ្សែទស្សនកិច្ចវប្បធម៌ប្រវត្តិសាស្ត្រ៕
អ្នកបកប្រែ៖ Li Mengli