ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងវៀតណាមជួបសំណេះសំណាលជាមួយតំណាងយុវជនប្រទេសទាំងពីរ
CRI|
ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នៅវិមានប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិននិងលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន បានរួមគ្នាជួបសំណេះសំណាលជាមួយតំណាងនៃយុវជនប្រទេសទាំងពីរ ដែលទើបបានបញ្ចប់ដំណើរទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្ត្របដិវត្តន៍ក្រហម៕