ក្រសួងការបរទេសចិន៖ ការដែលភាគីអាមេរិកបិទខ្ទប់នៅច្រកសមុទ្រ Hormuz គឺជាទង្វើមានគ្រោះថ្នាក់និងគ្មានការទទួលខុសត្រូវ
CGTN|

ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិកនាថ្ងៃទី ១៤ ខែមេសា លោកត្រាំប្រធានាធិបតីអាមេរិកបានអះអាងថា សង្គ្រាមអ៊ីរ៉ង់ខិតជិតដល់ "ទីបញ្ចប់" ហើយ។ នៅថ្ងៃដដែល បុគ្គលិកកងទ័ពអាមេរិកជាង១ម៉ឺននាក់បានបំពេញភារកិច្ចបិទខ្ទប់នាវាដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់។
ថ្ងៃទី ១៤ ខែមេសា លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយកោតសរសើរពីគោលជំហរប្រឆាំងសង្គ្រាមរបស់ប្រទេសចំនួន ៦ គឺ អេស្ប៉ាញ ចិន រុស្ស៊ី តួកគី អ៊ីតាលីនិងអេហ្ស៊ីប។
ពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ក្រោមសភាពការណ៍ដែលភាគីពាក់ព័ន្ធ បានឈានដល់គំនិតឯកភាពអំពីបទឈប់បាញ់ជាបណ្តោះអាសន្ន ភាគីអាមេរិកនៅតែបន្ថែមការដាក់ពង្រាយកងទ័ព ធ្វើសកម្មភាពបិទខ្ទប់នាវា នេះគឺជាទង្វើដែលមានគ្រោះថ្នាក់និងគ្មានការទទួលខុសត្រូវទេ។ ភាគីចិនដាស់តឿនភាគីនានាឱ្យគោរពបទឈប់បាញ់ ហើយងាកទៅផ្តោតសំខាន់ទៅលើទិសដៅសំខាន់ស្តីពីការធ្វើកិច្ចសន្ទនានិងការចរចាដោយសន្តិវិធី ដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ និងស្តារប្រក្រតីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗ៕