លោក ភូទីន ប្រធានាធិបតីរុស្ស៊ីធ្វើដំណើរដល់ក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសចិន
CRI|
តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានអញ្ជើញដល់ក្រុងប៉េកាំងតាមយន្តហោះពិសេសនៅវេលាម៉ោង ១១ និង ១២ នាទី យប់ថ្ងៃទី ១៩ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចលើកទី ២៥ របស់លោក ភូទិន នៅប្រទេសចិន។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានទៅកាន់ព្រលានយន្តហោះដើម្បីទទួលស្វាគមន៍៕