中文 English {{ activeLangText || 'Languages' }} {{ item.text }}
ប្រទេសកម្ពុជាបានអនុម័តច្បាប់ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ព័ត៌មាន > ខ្លឹមសារ

ប្រទេសកម្ពុជាបានអនុម័តច្បាប់ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

新华网|
分享到Facebook

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជាបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី ៦ ខែមេសា ដោយអនុម័ត‍‍ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»​ ដែលចូលជាធរមានភ្លាមៗ។

ច្បាប់នេះត្រូវបានអនុម័តជាស្ថាពរដោយព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី៣ខែមេសា។ យោងតាមច្បាប់នេះ ប្រជាជនដែលចូលរួមសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី​ ២ទៅ៥ឆ្នាំនិងការពិន័យជាសាច់ប្រាក់។ ប្រសិនបើសកម្មភាពឆបោកពាក់ព័ន្ធនឹងអំពើហិង្សា ការឃុំខ្លួនខុសច្បាប់ ការជួញដូរមនុស្ស ឬសូម្បីតែការបណ្តាលឱ្យមនុស្សស្លាប់មេខ្លោងនៃក្រុមឆបោកអាចត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

ប្រទេសកម្ពុជា កំពុងអនុវត្តប្រតិបត្តិការ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសដើម្បីរក្សាសន្តិសុខសង្គមនិងសណ្តាប់ធ្នាប់សាធារណៈ៕

អ្នកបកប្រែ៖Li Mengli