中文 English {{ activeLangText || 'Languages' }} {{ item.text }}
វេទិកាអ្នកវិទ្យាសាស្ត្រ ធឺឈុង ឆ្នាំ ២០២៥ បានបើកសម្ពោធជាផ្លូវការ
News Focus > ខ្លឹមសារ

វេទិកាអ្នកវិទ្យាសាស្ត្រ ធឺឈុង ឆ្នាំ ២០២៥ បានបើកសម្ពោធជាផ្លូវការ

By 云南国际传播中心|
分享到Facebook

នៅថ្ងៃទី ៦ ខែធ្នូ វេទិកាអ្នកវិទ្យាសាស្ត្រ ធឺឈុងឆ្នាំ ២០២៥ ដែលរៀបចំរួមគ្នាដោយរដ្ឋាភិបាលប្រជាជនខេត្តយូណាន និងសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានបើកសម្ពោធនៅសាលវិទ្យាសាស្ត្រធឺឈុងជាផ្លូវការ។


លោកបណ្ឌិត្យសភាចារ្យ Gu Binglin ប្រធានវេទិកាអ្នកវិទ្យាសាស្ត្រ ធឺឈុងនិងលោកបណ្ឌិត្យសភាចារ្យ Rao Zihe ជាសហប្រធាន បានប្រគល់ពានរង្វាន់វិទ្យាសាស្ត្រ ធឺឈុងឆ្នាំ ២០២៥ ដល់លោកបណ្ឌិត្យសភាចារ្យ Pan Jianwei។ នៅក្នុងវេទិកានេះ អ្នកឈ្នះរង្វាន់អ្នកវិទ្យាសាស្ត្រវ័យក្មេង ធឺឈុងត្រូវបានប្រកាស ហើយវេទិកានេះបានចេញផ្សាយករណីជោគជ័យចំនួនដប់នៃការផ្ទេរបច្ចេកវិទ្យា សមិទ្ធផលសិក្សាចំនួនដប់ ផែនការសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួនដប់ និងរបាយការណ៍ "ទស្សនវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងចក្ខុវិស័យអនាគតឆ្នាំ២០៤៩"។



លោកបណ្ឌិត្យសភាចារ្យ Ding Zhongli អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ និងជាបណ្ឌិត្យសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានអញ្ជើញចូលរួមពិធីបើកសម្ពោធ និងថ្លែងសុន្ទរកថា។ លោក Wang Ning លេខាធិការគណៈកម្មាធិការបក្សខេត្តយូណាន បានថ្លែងសុន្ទរកថា ហើយលោក Wang Yubo អនុលេខាធិការគណៈកម្មាធិការបក្សខេត្តយូណាន និងជាអភិបាលខេត្តយូណាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។ លោក Feng Shenhong អនុប្រធានសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន និងលោកបណ្ឌិត្យសភាចារ្យ Gu Binglin និងតំណាងដទៃទៀត ក៏បានអញ្ជើញថ្លែងសុន្ទរកថាផងដែរ៕



អ្នកយកព័ត៌មាន៖ Yang Meng, Zuo Chao, Lang Jingjing

អ្នកបកប្រែ៖ Shen Yan(កល្យាណ)