中文 English {{ activeLangText || 'Languages' }} {{ item.text }}
ប្រទេសកម្ពុជាចាប់ផ្តើមយុទ្ធនាការ "ទស្សនាកម្ពុជានៅរដូវកាលបៃតង" ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
ខ្មែរ > ខ្លឹមសារ

ប្រទេសកម្ពុជាចាប់ផ្តើមយុទ្ធនាការ "ទស្សនាកម្ពុជានៅរដូវកាលបៃតង" ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

China News Network|
分享到Facebook

ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំពិធីប្រកាសបើកយុទ្ធនាការ "ទស្សនាកម្ពុជានៅរដូវកាលបៃតង" កាលពីយប់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តក្នុងអំឡុងពេលរដូវវស្សា ឬរដូវភ្ញៀវទេសចរតិច។

"ទស្សនាកម្ពុជានៅរដូវកាលបៃតង" មានគោលបំណងបង្កើតរដូវវស្សាពីខែឧសភាដល់ខែតុលា ឱ្យក្លាយជារដូវកាលទេសចរណ៍ដ៏មានភាពរស់រវើក មានតម្លៃខ្ពស់ និងប្រកបដោយចីរភាព។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវដល់វិស័យពាក់ព័ន្ធ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាដើម ឱ្យរួមដៃគ្នាក្នុងការដាក់ចេញនូវកញ្ចប់សេវាកម្មទេសចរណ៍ដែលមានប្រូម៉ូសិន និងកម្មវិធីពិសេសៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានកាន់តែច្រើន។ លោកបានបញ្ជាក់ក្នុងសន្ទរកថាថា ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ អាជ្ញាធរមានសមត្ថកិច្ចបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពជាច្រើន ដើម្បីរក្សាភាពធន់ និងភាពប្រកួតប្រជែងជាសកលនៃវិស័យទេសចរណ៍កម្ពុជា ព្រមទាំងពង្រឹងទំនុកចិត្តរបស់សាធារណជនបន្ថែមទៀតលើវិស័យមួយនេះ។

វិធានការទាំងនោះរួមមាន៖ ការពង្រឹងការផ្សព្វផ្សាយទីផ្សារទេសចរណ៍ទៅក្រៅប្រទេស ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងស្រុកនិងអន្តរជាតិ ការអនុវត្តគោលនយោបាយសម្របសម្រួលការចេញ-ចូលប្រទេស និងការរៀបចំខ្សែទស្សនកិច្ចតភ្ជាប់ ការលើកកម្ពស់គុណភាពវិស័យទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏សម្បូរបែបជាដើម។

វិស័យទេសចរណ៍ គឺជាសសរស្តម្ភសេដ្ឋកិច្ចមួយក្នុងចំណោមសសរស្តម្ភសេដ្ឋកិច្ចទាំងបួនរបស់ប្រទេសកម្ពុជា។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់៕