中文 English {{ activeLangText || 'Languages' }} {{ item.text }}
តម្លៃសរុបនៃការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយបណ្តាប្រទេសរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" បានកើនឡើង ១៣,៥%
ព័ត៌មាន > ខ្លឹមសារ

តម្លៃសរុបនៃការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយបណ្តាប្រទេសរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" បានកើនឡើង ១៣,៥%

People's Daily|
分享到Facebook

យោងតាមស្ថិតិនៃអគ្គនាយកដ្ឋានគយបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ តម្លៃសរុបនៃការនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន ១៦,២៣ ទ្រីលានយាន់ កើនឡើង ១៤,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ តម្លៃនៃការនាំចេញមានចំនួន ៩,៣៣ ទ្រីលានយាន់ កើនឡើង ១១,៣% និង តម្លៃនៃការនាំចូលមានចំនួន ៦,៩ទ្រីលានយាន់ កើនឡើង ២០%។

បើពិនិត្យលើដៃគូពាណិជ្ជកម្ម ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ តម្លៃសរុបនៃពាណិជ្ជកម្មរវាងចិន-អាស៊ានមានចំនួន ២,៧៥ ទ្រីលានយាន់ កើនឡើង ១៥,៧%។ តម្លៃសរុបនៃពាណិជ្ជកម្មរវាងចិន-សហភាពអឺរ៉ុបមានចំនួន ២,០១ ទ្រីលានយាន់ កើនឡើង ១៣,២%។ ក្នុងពេលដំណាលគ្នានោះ តម្លៃសរុបនៃការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយបណ្តាប្រទេសនៅតាមបណ្តោយផ្លូវ "ខ្សែក្រវាត់ និងផ្លូវ" មានចំនួន ៨,២៨ ទ្រីលានយាន់ កើនឡើង ១៣,៥%។

បើពិនិត្យលើរបៀបពាណិជ្ជកម្ម ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ តម្លៃនៃការនាំចេញនាំចូលតាមបែបពាណិជ្ជកម្មទូទៅរបស់ប្រទេសចិនមានចំនួន ៩,៨២ ទ្រីលានយាន់ កើនឡើង ៨,៥%។ តម្លៃនៃការនាំចេញនាំចូលតាមបែបពាណិជ្ជកម្មកែច្នៃមានចំនួន ៣,០៨ ទ្រីលានយាន់ កើនឡើង ២១,៣%។ តម្លៃសរុបនៃការនាំចេញនាំចូលតាមរយៈភស្តុភារកម្មគយ មានចំនួន ២,៨១ ទ្រីលានយាន់ កើនឡើង ៣៨,៧%៕