ចិននឹងរៀបចំព្រឹត្តិការណ៍សំខាន់សម្រាប់អបអរទិវាសារមន្ទីរអន្តរជាតិឆ្នាំ ២០២៦ នៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងនៅថ្ងៃទី ១៨ ខែឧសភាខាងមុខ
CRI|

នៅរសៀលថ្ងៃទី ១១ ខែឧសភា ស្ថាប័នពាក់ព័ន្ធរបស់ចិនបានរៀបចំសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ដើម្បីប្រកាសព័ត៌មានអំពីការរៀបចំព្រឹត្តិការណ៍សំខាន់សម្រាប់អបអរទិវាសារមន្ទីរអន្តរជាតិឆ្នាំ ២០២៦។
តាមការលើកឡើងឱ្យដឹងថា ព្រឹត្តិការណ៍សំខាន់នៅប្រទេសចិននៅឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែឧសភានៅសារមន្ទីរម៉ុងហ្គោលីក្នុង ដោយមានការដាក់តាំងបង្ហាញពីសមិទ្ធផលថ្មីបំផុតស្តីពីការអភិវឌ្ឍនៃសារមន្ទីររបស់ប្រទេសចិនអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៤ ដើម្បីជាស្ពានសម្រាប់តភ្ជាប់គ្នារវាងសារមន្ទីរនិងសាធារណជន។ ព្រឹត្តិការណ៍សំខាន់នៅប្រទេសចិនលើកនេះក៏នឹងមានការតាំងពិព័រណ៍និងសកម្មភាពជាច្រើនដែលប្រកបដោយភាពទាក់ទាញនិងមានគុណភាខ្ពស់ ដើម្បីបំពេញតម្រូវការខាងវិញ្ញាណនិងវប្បធម៌របស់សាធារណជន។
គួរបញ្ចាក់ថា ប្រទេសចិនបានចូលជាសមាជិកនៃក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ (ICOM) ជាផ្លូវការនៅឆ្នាំ ១៩៨៣៕