ផ្លែធុរេនជាង ៦៧ ពាន់តោនបានចូលមកតាមច្រកទ្វារព្រំដែនហឺខូក្នុងឆ្នាំនេះ
Yunnan Daily|

គិតត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំនេះ ច្រកទ្វារព្រំដែនហឺខូ បានទទួលការនាំចូលផ្លែធុរេនចំនួន ៦៧ ០០០ តោន និងផ្លែស្រកានាគចំនួន ៥២ ០០០ តោន។
ក្នុងនាមជាច្រកទ្វារព្រំដែនផ្លូវគោកដ៏ធំបំផុតនៃផ្នែកខេត្តយូណាន ដែលស្ថិតនៅតាមព្រំដែនចិន-វៀតណាម ច្រកទ្វារព្រំដែនហឺខូ បានក្លាយជា “ផ្លូវច្រកមាស” សម្រាប់ការនាំចូលផ្លែឈើតំបន់ត្រូពិកពីបរទេសចូលទៅកាន់ទីផ្សារចិន។ ជាពិសេសបរិមាណនាំចូលផ្លែឈើស្រស់ពិសេសៗដូចជា ផ្លែធុរេន និងស្រកានាគជាដើម កំពុងកើនឡើងជាលំដាប់ ដោយពឹងផ្អែកលើទីតាំងភូមិសាស្ត្រដ៏មានអត្ថប្រយោជន៍ពិសេសនោះ។
ស្ថានីយត្រួតពិនិត្យអន្តោប្រវេសន៍ច្រកទ្វារព្រំដែនហឺខូ បានបើកផ្លូវច្រកបៃតងសម្រាប់កាបំពេញបែបបទគយកសិផល និងអនុផលកសិកម្មប្រកបដោយភាពរហ័សរហួន ដើម្បីសម្រេចបាននូវការបំពេញបែបបទគយរថយន្តដឹកជញ្ជូនទំនិញតាមប្រភេទ ការណែនាំដោយបុគ្គលិកឯកទេស ការត្រួតពិនិត្យអាទិភាព ដែលធ្វើឱ្យពេលមកដល់ គេត្រួតពិនិត្យភ្លាម ហើយបន្ទាប់ពីត្រួតពិនិត្យរួច ក៏អនុញ្ញាតអោយចេញភ្លាម។ ច្រកទ្វារព្រំដែនហឺខូបានប្រើប្រាស់យ៉ាងពេញលេញនូវឧបករណ៍ត្រួតពិនិត្យឆ្លាតវៃ ដូចជាមនុស្សយន្តត្រួតពិនិត្យក្រោមរថយន្តជាដើម ដើម្បីកាត់បន្ថយពេលវេលាបំពេញបែបបទគយយ៉ាងច្រើន ដោយធានាថាផ្លែឈើស្រស់ៗអាចឆ្លងកាត់បានយ៉ាងមានប្រសិទ្ធភាព និងទៅដល់ទីផ្សារប្រកបដោយភាពស្រស់ថ្លា៕