中文 English {{ activeLangText || 'Languages' }} {{ item.text }}
ការប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ របស់ប្រទេសកម្ពុជាក្នុងវិស័យវប្បធម៌ និងទេសចរណ៍
ខ្មែរ > ខ្លឹមសារ

ការប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ របស់ប្រទេសកម្ពុជាក្នុងវិស័យវប្បធម៌ និងទេសចរណ៍

គេហតំព័រកាសែតជានហ្វា|
分享到Facebook

នាពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី "សូចនាករទេសចរណ៍ឆ្នាំ ២០២៥ និងការព្យាករណ៍ស្ថិតិទេសចរណ៍ឆ្នាំ ២០២៦" ដោយបានចេញផ្សាយជាផ្លូវការនូវទិន្នន័យព្យាករណ៍ពាក់ព័ន្ធនៅក្នុងវិស័យនេះ។

ក្នុងសិក្ខាសាលានេះ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ របស់ប្រទេសកម្ពុជា ក្នុងវិស័យវប្បធម៌ និងទេសចរណ៍ ក្នុងគោលបំណងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជាទប់ទល់នឹងវិបត្តិ បន្តរក្សាភាពប្រកួតប្រជែងទាំងក្នុងតំបន់និងសកលលោក ព្រមទាំងលើកកម្ពស់ទំនុកចិត្តរបស់ទីផ្សារចំពោះវិស័យទេសចរណ៍កម្ពុជា។ យុទ្ធសាស្ត្រគន្លឹះទាំង ៦ នេះ រួមមាន៖ ការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ ការសម្រួលការធ្វើដំណើរចេញចូលប្រទេសកម្ពុជា​និងតភ្ជាប់ការធ្វើដំណើរ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាឱ្យសម្បូរបែបនិងមានភាពទាក់ទាញ ការជំរុញសក្តានុពលទេសចរណ៍ក្នុងស្រុក តាមរយៈការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដែលមានប្រធានបទផ្សេងៗ៕