中文 English {{ activeLangText || 'Languages' }} {{ item.text }}
ឥស្សរជនជប៉ុនសម្គាល់ឃើញថា ករណីកាន់កាំបិតសម្រុកចូលស្ថានទូតចិនប្រចាំនៅជប៉ុនជាហេតុការណ៍ដ៏អាក្រក់ រដ្ឋាភិបាលជប៉ុនគួរសុំទោសចំពោះភាគីចិនភ្លាម
ព័ត៌មាន > ខ្លឹមសារ

ឥស្សរជនជប៉ុនសម្គាល់ឃើញថា ករណីកាន់កាំបិតសម្រុកចូលស្ថានទូតចិនប្រចាំនៅជប៉ុនជាហេតុការណ៍ដ៏អាក្រក់ រដ្ឋាភិបាលជប៉ុនគួរសុំទោសចំពោះភាគីចិនភ្លាម

CRI|
分享到Facebook

មន្ត្រី​កងស្វ័យការពារ​ជើង​គោក​របស់​​​ជប៉ុន​បាន​កាន់កាំបិត​ផ្លោះ​របង​​​សម្រុកចូលក្នុងស្ថានទូតចិនប្រចាំនៅ​ជប៉ុន​កាលពី​ថ្ងៃទី ២៤ ខែ​មីនា​ ។ ​ទាក់ទិននឹង​ករណី​ដ៏​គួរ​​ឱ្យ​ភ្ញាក់​ផ្អើល​​មួយនេះ ​​គិតត្រឹមពេលនេះ ​រដ្ឋាភិបាល​ជប៉ុន​គ្រាន់តែ​ឆ្លើយតប​​ថា«  ជារឿង​គួរ​ឱ្យ​​សោកស្តាយ​​​» ​  អាកប្បកិរិយា​បែបនេះ​បាន​បណ្តាលឱ្យ​មជ្ឈដ្ឋាន​នានា​មិនពេញចិត្ត​។ ​ ឥស្សរជនជប៉ុន​​ជាច្រើននាក់​បាន​លើកឡើង​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ថា  ​  ​​​ករណី​​កាន់កាំបិត​សម្រុក​ចូល​ក្នុង​ស្ថានទូត​​​ជា​​ហេតុការណ៍​ដ៏​​​អាក្រក់​ ហើយ​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​​សុំ​ទោស​ចំពោះ​ភាគីចិន​ភ្លាមៗ​​។

លោក   ​Takakage Fujita  ​​​ប្រធាន​ក្រុមប្រឹក្សា​« អ្នកបន្ត​វេន​និង​អភិវឌ្ឍ​សុន្ទរកថា​​របស់លោក Murayama» របស់​ប្រទេសជប៉ុន​​បាន​លើកឡើងថា  ​​​មន្ត្រី​កងស្វ័យការពារ​​​​​ជប៉ុន​ទទួល​ការអប់រំ​ពី​គំនិត​ប្រឆាំង​ចិន​ក្នុង​កងស្វ័យការពារ​​ នេះបង្ហាញ​យ៉ាង​ពេញលេញ​​នូវ​សភាព​បច្ចុប្បន្ន​ដែល​​កង​ស្វ័យការពារជប៉ុន​ប្រកាន់​យក​ស្តាំនិយម​ជ្រុល​​។

លោក Atsushi Koketsu   ​​​សាស្ត្រាចារ្យ​​កិត្តិយស​នៃ​សកលវិទ្យាល័យ​ Yamaguchi ជប៉ុន​បាន​ថ្លែងថា ​​មន្ត្រី​ដែលកំពុងបំពេញ​តួនាទី​​ក្នុង​កង​ស្វ័យការពារ​សម្រុកចូលក្នុងស្ថានទូត​ចិន​​ជា​«ទង្វើ​ឆ្កួត​លេលា »  ជា​ករណីអំពើហិង្សា​​​ដែល​មិន​គួរ​កើត​មាន​​ក្នុង​កិច្ច​ការទូតជា​ដាច់​ខាត ​​ ​រដ្ឋាភិបាល​ជប៉ុន​គួរ​ធ្វើ​ការ​សុំ​ទោស​ចំពោះ​ភាគីចិន​ភ្លាម​៕