បទវិភាគ៖វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍសកល
វ៉ែនតា AR ដែលអាចបកប្រែភាសាជាង ១៤០ ភាសាគ្រប់ពេលវេលា ភោជនីយដ្ឋានប្រើប្រាស់មនុស្សយន្តដែលអាចធ្វើអាហារជាកញ្ចប់ ក្រុមតន្រ្តីមនុស្សយន្តដែលប្រគំភ្លេងនិងរាំរបាំ ។ល។ ក្នុងសន្និសីទប្រចាំឆ្នាំ២០២៦នៃវេទិកា Zhongguancun ដែលបានបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ទស្សនិកជនទាំងឡាយបានទទួលបទពិសោធន៍ដោយផ្ទាល់អំពីទិដ្ឋភាពដ៏រស់រវើកនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងគ្រប់វិស័យ ។ លោក Shahbaz Khan ប្រធានការិយាល័យលើវិស័យជាច្រើននៃអង្គការយូណេស្កូប្រចាំនៅតំបន់អាស៊ីបូព៌ា បានវាយតម្លៃថា វេទិកានេះមិនត្រឹមតែបង្ហាញពីសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបឈានមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីរបៀបដែលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជំរុញដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលជា "រឿងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លំាង" ។

《របាយការណ៍សូចនាករនវានុវត្តន៍ជាតិឆ្នាំ ២០២៥》ដែលត្រូវចេញផ្សាយដោយស្ថាប័នពាក់ព័ន្ធនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យដឹងថា ចំណាត់ថ្នាក់ទូទៅរបស់ចិនស្ថិតនៅលំដាប់ទី ៩ នៅលើពិភពលោក ដែលបានកើនឡើង ១១ លំដាប់បើប្រៀបធៀបនឹងឆ្នាំ ២០១២ គឺជាប្រទេសដែលរីកចម្រើនលឿនបំផុតក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក ហើយក៏ជាប្រទេសមានចំណូលមធ្យមតែមួយគត់ដែលចូលក្នុងលេខរៀង១០ខាងមុខនៅលើពិភពលោកផងដែរ ។
ក្នុងបរិបទនេះ ក្នុងនាមជាវេទិកាថ្នាក់ជាតិសម្រាប់ធ្វើការផ្លាស់ប្តូរនិងសហប្រតិបត្តិការប្រកបដោយនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល វេទិកា Zhongguancun បានកំណត់ប្រធានបទនៃសន្និសីទប្រចាំឆ្នាំនេះថា "ភាពរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម" ដែលមិនត្រឹមតែសមស្របនឹងការរៀបចំពាក់ព័ន្ធនៃ"ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥" ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លើយតបនឹងការយកចិត្តទុកដាក់នៃមជ្ឈដ្ឋានខាងក្រៅចំពោះការអភិវឌ្ឍរបស់ចិននៅពេលអនាគតផងដែរ ។
លោក Hans d'Orville ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់នៃមជ្ឈមណ្ឌលអន្តរជាតិអង្គការយូណេស្កូសម្រាប់ភាពច្នៃប្រឌិតនិងការអភិវឌ្ឍជានិរន្តរភាពបានបង្ហាញថា ចិនមានឧបករណ៍បញ្ញាសិប្បនិម្មិតដែលមានបច្ចេកវិទ្យាចាស់ទុំ អាចផលិតផលិតផលប្រកបដោយគុណភាពខ្ពស់និងដាក់ទៅកាន់ទីផ្សារទូទាំងពិភពលោក ដែលបានផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកផងទាំងពួង ។ លោក Shahbaz Khan ប្រធានការិយាល័យលើវិស័យជាច្រើននៃអង្គការយូណេស្កូប្រចាំនៅតំបន់អាស៊ីបូព៌ាបានយល់ឃើញថា "ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥"របស់ចិនបានសង្កត់ធ្ងន់លើការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដូចជាការប្រើប្រាស់បញ្ញាសិប្បនិម្មិតឬមនុស្សយន្តឧស្សាហកម្មផលិតផលិតផលគុណភាពថ្មី "ប្រការនេះនឹងលើកកម្ពស់ផលិតភាពយ៉ាងច្រើន ហើយក៏នឹងនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់ការនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនីនិងទូរគមនាគមន៍ជាដើមផងដែរ" ។

វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនដែលមានសមត្ថភាពខ្ពស់មិនត្រឹមតែជំរុញការប្រើប្រាស់បានយ៉ាងផុសផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់កម្លាំងចលករដល់ការអភិវឌ្ឍសកលផងដែរ ។ លោក Guillaume Joyet នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មស្វ៊ីសប្រចាំប្រទេសចិនបានបង្ហាញថា សហគ្រាសស្វ៊ីសមានសមត្ថភាពខ្លាំងខាងវិស័យផលិតផលិតផលគុណភាពខ្ពស់ដោយស្វ័យប្រវត្តិ ហើយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនកំពុងធ្វើបរិវត្តកម្មទៅរកគុណភាពខ្ពស់និងពណ៌បៃតង ដូច្នេះ ប្រទេសទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ។ លោក Denis Simon ប្រធានសហព័ន្ធអង្គការអន្តរជាតិសម្រាប់ធនធានមនុស្សបានថ្លែងថា ក្នុងនាមជាប្រទេសដែលកាន់តែចាត់ទុកនាវានុវត្តន៍ ជាកម្លាំងចលករ ចិនអាចផ្តល់បទពិសោធន៍ដ៏មានតម្លៃដល់បណ្តាប្រទេសសកលខាងត្បូងផ្សេងទៀត ។
អ្វីដែលកាន់តែមានតម្លៃថែមទៀតគឺ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកខ្វះកម្លាំងស្តារឡើងវិញ ហានិភ័យភូមិសាស្ត្រនយោបាយមានភាពកាន់តែធ្ងន់ធ្ងរនិងគាំពារនិយមកំពុងងើបឡើង ចិនតែងតែប្រកាន់ខ្ជាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលក្លាយជាកម្លាំងជំរុញសម្រាប់នាវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល ។
បើនិយាយចំពោះពិភពលោក ការជ្រើសរើសប្រទេសចិន គឺជ្រើសរើសធ្វើដំណើរស្របជាមួយតំបន់ប្រើប្រាស់នវានុវត្តន៍ដ៏ធំបំផុត ដើរជាមួយឱកាសនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងដើរជាមួយអនាគតដែលកាន់តែល្អបវរ ៕