中文 English {{ activeLangText || 'Languages' }} {{ item.text }}
គម្រោង "ក្ដីស្រឡាញ់បេះដូងកុមារមេគង្គ" ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជាដើម្បីជំរុញការពិនិត្យនិងព្យាបាលជំងឺបេះដូងពីកំណើត
ព័ត៌មាន > ខ្លឹមសារ

គម្រោង "ក្ដីស្រឡាញ់បេះដូងកុមារមេគង្គ" ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជាដើម្បីជំរុញការពិនិត្យនិងព្យាបាលជំងឺបេះដូងពីកំណើត

Xinhua|
分享到Facebook

ពិធីដាក់ឱ្យដំណើរការគម្រោង "ក្ដីស្រឡាញ់បេះដូងកុមារមេគង្គ" ប្រចាំប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែមីនា។ គម្រោងនេះនឹង​ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពដល់ប្រទេសកម្ពុជា លើការពិនិត្យស្វែងរក ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺបេះដូងពីកំណើត​ចំពោះកុមារឱ្យ​បាន​ទាន់ពេលវេលា។ គម្រោងនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពី មូលនិធិអភិវឌ្ឍន៍សកល និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលបង្កើតឡើងដោយប្រទេសចិន។

គម្រោងនេះត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដោយមានកិច្ចសហការរវាងវិទ្យាស្ថានមេគង្គ និង មន្ទីរពេទ្យ Fuwai នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រចិន រួមជាមួយក្រសួងសុខាភិបាលកម្ពុជា ក្រសួងសុខាភិបាលឡាវ និងមន្ទីរពេទ្យក្នុងស្រុកនានា ដើម្បីលើកកម្ពស់សុខុមាលភាពកុមារនៅក្នុងប្រទេសទាំងពីរ។

គោលដៅសំខាន់ៗនៃគម្រោងនៅកម្ពុជាគឺ ធ្វើការពិនិត្យលើកុមារយ៉ាងហោចណាស់ ៤០០០០ នាក់ ដែលក្នុងនោះមានការពិនិត្យអេកូបេះដូងចំនួន ១០០០០ ករណី ហើយផ្តល់ការព្យាបាលពេញលេញដល់កុមារដែលមានជំងឺបេះដូងពីកំណើតយ៉ាងហោចណាស់ ៤០ នាក់ ព្រមទាំងបណ្តុះបណ្តាលបុគ្គលិកពេទ្យជំនាញឱ្យបានជាង ១០០ នាក់។

យោងតាមការបញ្ជាក់ គម្រោងនេះនឹងផ្តោតសំខាន់លើខេត្តចំនួន ៤ រួមមាន៖ ខេត្តកំពត កំពង់ចាម តាកែវ និងសៀមរាប ព្រមទាំងពង្រីកវិសាលភាព សេវាកម្ម​ទៅកាន់​សហគមន៍ដែលខ្វះខាតធនធានវេជ្ជសាស្ត្រផងដែរ៕

អ្នកយកព័ត៌មាន៖ Wu Changwei

អ្នកបកប្រែ៖ លីហ្សា Li Zha