
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាវិទ្យាល័យ Jinjiang នៃសាកលវិទ្យាល័យ Sichuan បាននាំយកសេណារីយ៉ូនៃការប្រើប្រាស់មនុស្សយន្តកាន់តែច្រើនឡើងចូលទៅក្នុងថ្នាក់រៀន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់និងមានចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិតទិន្នន័យនិងក្បួនដោះស្រាយ។ នៅមហាវិទ្យាល័យនេះ និស្សិតមិនត្រឹមតែអាចទទួលបានបទពិសោធន៍ក្នុងការបញ្ជាមនុស្សយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចសិក្សាជាប្រព័ន្ធអំពីបទដ្ឋានប្រតិបត្តិការមនុស្សយន្ត បច្ចេកទេសកែតម្រូវនិងការការពារសុវត្ថិភាពរបស់មនុស្សយន្តផងដែរ៕
អ្នកបកប្រែ៖ Li Mengli