中文 English {{ activeLangText || 'Languages' }} {{ item.text }}
ទំនិញតាំងពិព័រណ៍ចូលច្រកព្រំដែនដំបូងគេសម្រាប់ពិព័រណ៍ទំនិញនាំចេញនាំចូលចិនបានមកដល់ហើយ
ព័ត៌មាន > ខ្លឹមសារ

ទំនិញតាំងពិព័រណ៍ចូលច្រកព្រំដែនដំបូងគេសម្រាប់ពិព័រណ៍ទំនិញនាំចេញនាំចូលចិនបានមកដល់ហើយ

人民日报|
分享到Facebook

ពិព័រណ៍​ទំនិញនាំចេញនាំចូលចិនលើកទី ១៣៩ ជិតនឹងបើកសម្ពោធហើយ។ នៅថ្ងៃទី ៨ ខែមេសា ទំនិញតាំងពិព័រណ៍ចូលច្រកព្រំដែនដំបូងគេសម្រាប់ពិព័រណ៍​ទំនិញនាំចេញនាំចូលចិនបានឆ្លងកាត់គយចូលច្រកព្រំដែន​ដោយរលូន ​តាមរយៈច្រកទ្វារកំពង់ផែ Nansha ក្នុងទីក្រុង ក្វាងចូវ។ ទំនិញ​តាំងពិព័រណ៍ទាំង​នោះ រួមមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងសម្ភារៈផ្ទះបាយសរុបចំនួន ១៣៧ មុខដែលផលិតនៅប្រទេសទួរគី។

កំពង់ផែ Nansha គឺជាច្រកទ្វារចូលច្រកព្រំដែនដ៏សំខាន់មួយសម្រាប់ទំនិញតាំងពិព័រណ៍នាំចូលរបស់ពិព័រណ៍ទំនិញនាំចេញនាំចូលចិន។ បន្ទាប់ពីទំនិញតាំងពិព័រណ៍ដំបូងគេនេះបានចូលច្រកព្រំដែននឹងមានទំនិញតាំងពិព័រណ៍ដែលចូលរួមពិព័រណ៍ មកពីប្រទេសផ្សេងៗ ដូចជាអេហ្ស៊ីប កូរ៉េខាងត្បូង ឥណ្ឌា និងម៉ាឡេស៊ីជាដើមមកដល់និងដាក់បង្ហាញជាបន្តបន្ទាប់។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លងកាត់គយ អាជ្ញាធរគយក្រុងក្វាងចូវបានរៀបចំ "ច្រកផ្លូវអាទិភាព" សម្រាប់ទំនិញតាំងពិព័រណ៍ចូលច្រកព្រំដែនសម្រាប់ពិព័រណ៍​ទំនិញនាំចេញនាំចូលចិនតាមច្រកទ្វារសំខាន់ៗដូចជាអាកាសយានដ្ឋាន Baiyun ជាដើម ព្រមទាំងបានដាក់ចេញនូវវិធានការគាំទ្រផ្សេងៗ ដូចជាការដោះស្រាយរហ័សនិងដំណើរការអាទិភាព  ការកក់ទុកមុនតាមបណ្តាញអ៊ីនធឺណិត សម្រាប់ការឆ្លងកាត់គយនិងការកាត់បន្ថយពេលវេលានៃការត្រួតពិនិត្យនិងអនុម័តចត្តាឡីស័ក ដើម្បីធានាថាទំនិញតាំងពិព័រណ៍នាំចូលអាចសម្រេចបាននូវគោលដៅ "ទំនិញមកដល់ភ្លាមត្រួតពិនិត្យភ្លាម និងអនុញ្ញាតឱ្យឆ្លងកាត់ភ្លាម" ៕

អ្នកបកប្រែ៖ Li Mengli