中文 English {{ activeLangText || 'Languages' }} {{ item.text }}
ទីផ្សារផ្កាស្រស់ដូវណាន បានចេញផ្សាយបញ្ជីលក់ដាច់ប្រចាំខែមេសា
ព័ត៌មាន > ខ្លឹមសារ

ទីផ្សារផ្កាស្រស់ដូវណាន បានចេញផ្សាយបញ្ជីលក់ដាច់ប្រចាំខែមេសា

Yunnan Daily|
分享到Facebook

នាពេលថ្មីៗនេះ ទីផ្សារផ្កាស្រស់ដូវណាន បានចេញផ្សាយបញ្ជីលក់ដាច់ប្រចាំខែមេសា។ ទិន្នន័យបង្ហាញថា ទីផ្សារផ្កាស្រស់ដូវណានមានការផ្គត់ផ្គង់គ្រប់គ្រាន់ តម្រូវការខ្ពស់ តម្លៃមានស្ថិរភាព ហើយប្រភេទផ្កាកំពុងមានការកែលម្អឥតឈប់ឈរ។

ផ្កាកុលាប នៅតែជាផ្កាស្នូល។ ផ្កាកុលាបទងច្រើន "បាប៊ីពណ៌ទឹកក្រូច"  លក់ដាច់ជាងគេប្រចាំខែ ដោយសម្រេចបានបរិមាណលក់រហូតដល់ ១១៦១,១៧ ម៉ឺនទង។ ប្រភេទ "Fairy Kiss" មានតម្លៃខ្ពស់ជាងគេ គឺ ១០,៩១ យាន់ក្នុងមួយទង។

ក្នុងនាមជាផ្កាដែលពេញនិយមបំផុតសម្រាប់រដូវផ្ការីក បរិមាណលក់នៃផ្កាលីលី មានការកើនឡើងជាលំដាប់។ ផ្កាលីលីច្រើនស្រទាប់ដែលមានគុណភាពខ្ពស់ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ ដែលក្នុងនោះប្រភេទផ្កាលីលីច្រើនស្រទាប់ដូចជា "Ice Beauty" និង "Goddess" មានតម្លៃលក់ក្នុងមួយទងលើសពី ១០ យាន់។ ចំពោះពូជផ្កាថ្មីៗវិញ វិទ្យាស្ថានស្រាវជ្រាវផ្កានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តយូណាន បានដាក់បង្ហាញផ្កាថ្មីចំនួន ៣ ប្រភេទកាលពីខែមេសា ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់។

សរុបមក ទីផ្សារផ្កាស្រស់ដូវណានក្នុងខែមេសា មានការរីកចម្រើនប្រកបដោយស្ថិរភាព ការផ្គត់ផ្គង់ និងតម្រូវការផ្កាមានតុល្យភាព តម្លៃធ្លាក់ចុះសមហេតុផល ហើយប្រភេទ និងពណ៌ផ្កាសមស្របនឹងការប្រើប្រាស់នៅចុងរដូវផ្ការីក ដើមរដូវក្តៅ។ ជាមួយនឹងរដូវក្តៅខិតជិតមកដល់ តម្រូវការទីផ្សារផ្កាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងជាលំដាប់៕