中文 English {{ activeLangText || 'Languages' }} {{ item.text }}
អ្នកជំនាញប្រទេសកម្ពុជា៖ ប្រព័ន្ធទូទាត់ឆ្លងដែនកម្ពុជា-ចិន កំពុងត្រូវបានកែលម្អកាន់តែប្រសើរឡើង ខណៈដែល កម្មវិធី Alipay កាន់តែមានភាពពេញនិយម
ទស្សនៈ > ខ្លឹមសារ

អ្នកជំនាញប្រទេសកម្ពុជា៖ ប្រព័ន្ធទូទាត់ឆ្លងដែនកម្ពុជា-ចិន កំពុងត្រូវបានកែលម្អកាន់តែប្រសើរឡើង ខណៈដែល កម្មវិធី Alipay កាន់តែមានភាពពេញនិយម

21 Jingji Net|
分享到Facebook

"បច្ចុប្បន្ននេះ កម្មវិធី Alipay កាន់តែមានភាពពេញនិយម និងឃើញមានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។" នេះគឺជាប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត ចេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសនៃវេទិកាធនាគារគំនិតប្រព័ន្ធផ្សព្វផ្សាយអភិវឌ្ឍន៍ក្នុងតំបន់ RCEP ឆ្នាំ ២០២៦ ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបនឹងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍរួមគ្នា” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ទី ៩ ខែឧសភា។

លោកបានបន្តថា ប្រទេសកម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការស្តីពីការជំរុញកិច្ចសម្រួលការទូទាត់ឆ្លងដែន ដើម្បីជំរុញការប្រើប្រាស់ប្រាក់យាន់ និងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល។ ជាមួយនឹងការរឹតចំណងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅ ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន កំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ក្នុងអំឡុងពេលវេទិកានេះ អ្នកជំនាញ និងតក្កវិទូជាច្រើនរូប បានពិភាក្សាគ្នាជុំវិញការអភិវឌ្ឍស៊ីសង្វាក់គ្នារវាងកិច្ចព្រមព្រៀង RCEP និងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន។ លោកបណ្ឌិត ចេង គីមឡុង បានយល់ឃើញថា RCEP មិនត្រឹមតែមានសារៈសំខាន់ខ្លាំងក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយបន្ថែមទៀតដល់ការកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន កំណែទម្រង់ ៣,០  ព្រមទាំងជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចតំបន់ និងលើកកម្ពស់សមត្ថភាពរបស់ប្រទេសសមាជិកក្នុងការឆ្លើយតបនឹងការប៉ះទង្គិចនៃខ្សែសង្វាក់ផ្គត់ផ្គង់ពីខាងក្រៅផងដែរ។

ចំពោះកម្រិតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង លោកបណ្ឌិត ចេង គីមឡុង បានបញ្ជាក់ជាពិសេសថា ប្រទេសកម្ពុជាកំពុងប្រើប្រាស់កំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលជាវេទិកាដ៏សំខាន់មួយ ដើម្បីពង្រឹងការតភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារប្រទេសចិន។ ក្នុងនោះ ម្ខាងគឺកសិផលរបស់ប្រទេសកម្ពុជាកំពុងឈានចូលទៅក្នុងទីផ្សារប្រទេសចិនកាន់តែរហ័ស តាមរយៈខេត្តហៃណាន ហើយម្ខាងទៀត ផលិតផលអេឡិចត្រូនិចរបស់ប្រទេសចិនក៏កំពុងនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាកាន់តែងាយស្រួលជាងមុន តាមរយៈកំពង់ផែពាណិជ្ជកម្មសេរីហៃណាននេះផងដែរ។

ទន្ទឹមនឹងនេះដែរ កម្លាំងឥទ្ធិពលនៃរថយន្តថាមពលថ្មីរបស់ប្រទេសចិននៅក្នុងទីផ្សារប្រទេសកម្ពុជា កំពុងមានការកើនឡើងជាលំដាប់។ លោកបណ្ឌិត ចេង គីមឡុង បានលើកឡើងថា គិតត្រឹមឆ្នាំ ២០២៥ តម្រូវការរបស់អ្នកប្រើប្រាស់ប្រទេសកម្ពុជាលើរថយន្តអគ្គិសនីប្រទេសចិន បានកើនឡើងយ៉ាងខ្លាំង។ បើធៀបនឹងឆ្នាំ ២០២០ បរិមាណនៃការទិញរថយន្តអគ្គិសនីប្រទេសចិន ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងពី ៣០% ទៅ ៤០%។

ចំពោះកម្រិតគោលនយោបាយ ក្នុងឆ្នាំ ២០២៦ នេះ ប្រទេសកម្ពុជាបានបន្តបង្កើនការគាំទ្រយ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្តថាមពលថ្មី។ ចាប់ពីថ្ងៃទី ១ ខែមេសា តទៅ ពន្ធនាំចូលលើរថយន្តអគ្គិសនីសុទ្ធទាំងអស់ (ទាំងការនាំចូលរថយន្តពេញលេញ និងការដំឡើងនៅក្នុងស្រុក) ត្រូវបានកាត់បន្ថយពី ៣៥% មកនៅត្រឹម ០%។ ទន្ទឹមនឹងនេះដែរ គ្រឿងបន្លាស់ និងបរិក្ខារសំខាន់ៗ រួមមាន ម៉ូទ័រ អាគុយលីចូម បង្គោលសាកភ្លើង ក៏ដូចជាប្រព័ន្ធផលិតថាមពលពន្លឺព្រះអាទិត្យសម្រាប់បម្រើឱ្យវិស័យនេះ ក៏ទទួលបានការអនុគ្រោះ “ពន្ធសូន្យ” ផងដែរ។

ម៉ាករថយន្តថាមពលថ្មីរបស់ប្រទេសចិន កំពុងពន្លឿនការពង្រីកខ្លួនចូលក្នុងទីផ្សារប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០២៥ រោងចក្រផលិតរថយន្តទេសចរណ៍ BYD បានចាប់ផ្តើមសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានសមត្ថភាពផលិតតាមផែនការចំនួន ១ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ចំណែកឯរថយន្ត Xpeng វិញ បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការនៅក្នុងខែតុលា ឆ្នាំដដែល ដោយផ្តល់នូវការលក់រថយន្តអគ្គិសនីឆ្លាតវៃ និងសេវាកម្មពាក់ព័ន្ធផ្សេងៗ៕