中文 English {{ activeLangText || 'Languages' }} {{ item.text }}
រយៈពេលបួនខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិប្រទេសកម្ពុជាកើនឡើង ១៩,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ខ្មែរ > ខ្លឹមសារ

រយៈពេលបួនខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិប្រទេសកម្ពុជាកើនឡើង ១៩,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

China News Network|
分享到Facebook

តាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រទេសកម្ពុជា កាលពីថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងស្រុក បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាសម្រេចបាន ២៣,៣៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំហំនាំចេញសរុបមានចំនួន ១១,១២ ពាន់លានដុល្លារអាមេរិក កើនឡើង ២១,៧%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំណែកឯទំហំនាំចូលសរុបវិញមានចំនួន ១២,២៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យស្ថិតិចុងក្រោយបានបង្ហាញថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ប្រទេសចិននៅតែបន្តរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាន ៧,១៧ ប៊ីលានដុល្លារអាមេរិក កើនឡើង ២៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯសហរដ្ឋអាមេរិក និងប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំទី ២ និងទី ៣ របស់ប្រទេសកម្ពុជា។

មុខទំនិញនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជា រួមមាន៖ វាយនភណ្ឌ និងសម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ ឧបករណ៍អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ និងកសិផលជាដើម។

ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសកម្ពុជាបានសម្រេចលុបចោលទាំងស្រុងនូវកម្រៃសេវាស្កេនកុងតឺន័រ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំនេះតទៅ។ មុននេះបន្តិច អាជ្ញាធរក៏បានប្រកាសកាត់បន្ថយពន្ធនាំចូល និងពន្ធនាំចេញលើមុខទំនិញជាច្រើនផងដែរ៕