中文 English {{ activeLangText || 'Languages' }} {{ item.text }}
លោក Xi Jinping រៀបចំពិធីលៀងសាយភោជន៍ជូនលោកត្រាំ
News Focus > ខ្លឹមសារ

លោក Xi Jinping រៀបចំពិធីលៀងសាយភោជន៍ជូនលោកត្រាំ

CRI|
分享到Facebook

យប់​ថ្ងៃទី ​១៤ ខែ​ឧសភា នៅវិមានសភាប្រជាជន​ក្រុងប៉េកាំង លោក Xi Jinping ប្រធាន​រដ្ឋ​ចិនបាន​រៀបចំពិធីលៀងសាយភោជន៍ជូនលោក ត្រាំ ប្រធានាធិបតីអាមេរិក​ដែល​កំពុង​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅប្រទេស​ចិន។

លោក Xi Jinping បាន​លើក​ឡើង​ថា ឆ្នាំ​នេះ ជា​ឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ហើយ​ក៏ជា​ខួប​ទី​២៥០ នៃ​​ការបង្កើតសហរដ្ឋ​​អាមេរិកផងដែរ​។  ​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ​ចិននិង​អាមេរិក​សុទ្ធតែជា​ប្រជាជនដ៏អស្ចារ្យ​ ការ​សម្រេចបាននូវ​ការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ និង​​ការធ្វើឱ្យអាមេរិកមានភាពអស្ចារ្យឡើងវិញ អាច​ដើរស្របតាម​ទិសដៅ​ជា​មួយ​គ្នាបាន​ ភាគីយើង​ទាំង​ពីរ​អាច​​ជួយសម្រេច​គោលដៅ​​គ្នា​ទៅវិញទៅមក​ ដើម្បីផ្តល់ផលប្រយោជន៍​ដល់​ពិភពលោក​ ។

លោក Xi Jinping បានសង្កត់ធ្ងន់​ថា ក្នុងបរិបទថ្មី ខ្ញុំ​និង​លោកប្រធានាធិបតី​ត្រាំ សម្គាល់​ឃើញ​ជា​ឯកច្ឆន្ទថា ទំនាក់​ទំ​ន​ង​រវាង​ចិននិង​អាមេរិកជា​ទំនាក់ទំនងទ្វេភាគី​ដ៏សំខាន់បំផុត​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន។ ប្រទេស​ទាំង​ពីរ​មានកិច្ចសហការ​ល្អ នោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើប្រឈមមុខ​ដាក់​គ្នា​វិញ នោះនឹងត្រូវខាតបង់ទាំងសងខាង ដូច្នេះ ប្រទេស​យើង​ទាំង​ពីរ​គួរ​ក្លាយ​ជា​ដៃគូនឹង​គ្នា​​ តែមិន​មែនជា​​គូប្រជែង​នោះទេ។ យើងបាន​ឯកភាព​គ្នា​​បង្កើត​ទំនាក់ទំនង​ស្ថិរភាពជា​យុទ្ធសាស្ត្ររវាង​ចិននិង​អាមេរិក​ដែល​ប្រកបដោយលក្ខណៈស្ថាបនា ក្នុង​ន័យ​ជំរុញ​ឱ្យ​ទំនាក់ទំនងរវាង​ចិននិងអាមេរិក​ទទួលបាន​​ការ​អភិវឌ្ឍប្រកប​ដោយ​ស្ថិរភាព ​ភាពរឹងមាំនិង​និរន្តរភាព ដើម្បី​នាំ​មក​នូវ​សន្តិភាព វិបុលភាពនិង​វឌ្ឍនភាពកាន់តែ​ច្រើន​ដល់​ពិភពលោក។ 

លោក ត្រាំ បាន​ថ្លែងអំណរគុណចំពោះ​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​ដែល​បាន​រៀបចំ​បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅសម្រាប់​លោក​និង​គណៈប្រតិភូ។ នេះជា​ដំណើរ​ទស្សនកិច្ច​ដ៏សំខាន់​មួយ​លើក​ ភាគីទាំង​ពីរ​បាន​ធ្វើ​កិច្ច​សន្ទនាដ៏សកម្ម​និងប្រកប​ដោយ​លក្ខណៈស្ថាបនា។ ប្រជាជន​អាមេរិក​និង​ប្រជាជន​ចិន​គោរពគ្នា​ទៅវិញទៅមក​ ហើយ​មាន​ចំណង​មិត្ត​ភាព​​ជា​យូរ​លង់​ណាស់​មក​ហើយ។ ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​ជា​ទំនាក់ទំនង​ទ្វេភាគីដ៏សំខាន់​បំផុត​នៅលើ​ពិភពលោក ដូច្នេះ ប្រទេស​ទាំង​ពីរគួរ​បង្កើនកិច្ច​សហប្រតិបតិ្តការ ដើម្បី​កសាង​អនាគត​ដ៏ល្អបវរ​សម្រាប់​ពិភពលោក៕