កិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាBoao សម្រាប់អាស៊ីធ្វើនៅ Boao , ភ្ញៀវកិត្តិយសអន្តរជាតិសម្គាល់ឃើញថា ផែនការ ៥ ឆ្នាំទី ១៥ របស់ចិនបានបំពេញបន្ថែមភាពប្រាកដប្រជាចំពោះពិភពលោក
CRI|

ព្រឹកថ្ងៃទី ២៦ ខែមីនា កិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកាBoao សម្រាប់អាស៊ីបានបើកធ្វើនៅ Boao ខេត្តHainan ប្រទេសចិន ក្រោមប្រធានបទ« បង្កើតអនាគតរួម៖ និម្មាបនកម្មថ្មី ឱកាសថ្មី កិច្ចសហប្រតិបត្តិការថ្មី » ដែលផ្តោតលើផ្នែកធំៗចំនួន៤ ដូចជាការធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់មានភាពកាន់តែស៊ីជម្រៅជាដើម ហើយនឹងរៀបចំសកម្មភាពសរុបលើសពី ៥០ លើកដូចជាអនុវេទិកា កិច្ចប្រជុំតុមូល កិច្ចប្រជុំសន្ទនាជាដើម ។ តំណាងចំនួនប្រហែល ២ពាន់នាក់ដែលមកពីប្រទេសនិងតំបន់លើសពី ៦០ និងអ្នកកាសែតលើសពី១ពាន់នាក់ដែលមកពីប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិប្រហែល១៥០អង្គភាព បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះ។
ភ្ញៀវកិត្តិយសអន្តរជាតិមួយចំនួនបានសម្គាល់ឃើញថា ផែនការ ៥ ឆ្នាំទី ១៥ របស់ចិននឹងផ្តល់ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយសម្រាប់បណ្តាប្រទេស ដែលនឹងបំពេញបន្ថែមភាពប្រាកដប្រជាដ៏មានតម្លៃចំពោះពិភពលោកដែលមានភាពរង្គោះរង្គើ ៕