中文 English {{ activeLangText || 'Languages' }} {{ item.text }}
ទំហំសរុបនៃពាណិជ្ចកម្មទំនិញឆ្លងព្រំដែនតាមបណ្តោយផ្លូវដែកចិន-ឡាវបានលើសពី ៨០ ពាន់លានយាន់
ព័ត៌មាន > ខ្លឹមសារ

ទំហំសរុបនៃពាណិជ្ចកម្មទំនិញឆ្លងព្រំដែនតាមបណ្តោយផ្លូវដែកចិន-ឡាវបានលើសពី ៨០ ពាន់លានយាន់

人民日报|
分享到Facebook

យោងតាមទិន្នន័យពីគយម៉េងឡា ដែលជាសាខាមួយរបស់គយគុនមីងបានបង្ហាញឱ្យដឹងថា៖ ចាប់តាំងពីការបើកដំណើរការផ្លូវដែកចិន-ឡាវគិតត្រឹមថ្ងៃទី ៧ ខែមេសាមក តម្លៃទំនិញនៃការនាំចេញនាំចូលបានលើសពី ៨០ ពាន់លានយាន់។ លើសពីនេះទៅទៀត ប្រភេទទំនិញនាំចេញនាំចូលបានពង្រីកពីជាង ៥០០ ប្រភេទកាលពីដំណាក់កាលដំបូងរហូតដល់មានចំនួនជាង ៣៨០០ ប្រភេទ។ ផ្លូវដែកចិន-ឡាវនេះ បានបម្រើសហគ្រាសជាង ៦​​ ០០០សហគ្រាសនៅទូទាំងប្រទេសនិងពង្រីកប្រទេសនិងតំបន់ចំនួន ១៩ រួមមាន ប្រទេសឡាវនិងវៀតណាមជាដើម ហើយចាក់បញ្ចូលកម្លាំងចលករទៅក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់​ និងផ្លូវ" ដែលមានគុណភាពខ្ពស់និងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ព្រមទាំងទទួលបានផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមក។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ តម្លៃទំនិញនាំចេញនាំចូលនៃផ្លូវដែកចិន-ឡាវបានឈានដល់ ៦,៨១ ពាន់លានយាន់កើនឡើង ៦២,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលបានបង្កើតកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្រ្ត។​ នៅក្នុងវិស័យនាំចូលតម្លៃទំនិញផ្លែឈើស្ងួតនិងស្រស់ៗដែលនាំចូលតាមរយៈផ្លូវដែកចិន-ឡាវបានឈានដល់ ៥០០លានយាន់ដែលកើនឡើង ១០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃទំនិញសំខាន់ៗដែលនាំចូលដូចជា ស្បៀងរ៉ែលោហៈនិងខ្សាច់រ៉ែជាដើម បានឈានដល់ ១,១៣ ពាន់លានយាន់ដែលកើនឡើង ៣៤,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងវិស័យនាំចេញតម្លៃទំនិញនៃការនាំចេញ "ទំនិញថ្មីបីមុខ" តាមរយៈផ្លូវដែកចិន-ឡាវបានឈានដល់ ១,៣ ពាន់លានយាន់ដែលកើនឡើង ១០,៤ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ តម្លៃសរុបនៃការនាំចេញផលិតផលបន្ទះសូឡាបានឈានដល់ ១,១៩ ពាន់លានយាន់ដែលកើនឡើង ៤៣,២ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនពាណិជ្ចកម្មបរទេសទំនិញថ្មីបន្តកើនឡើង។ ផ្លូវដែកចិន-ឡាវកំពុងក្លាយជាច្រករបៀងពាណិជ្ជកម្មទ្វេភាគី ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ "ផលិតផលផលិតនៅប្រទេសចិនទៅកាន់ភាគខាងត្បូង និងផលិតផលពិសេសរបស់អាស៊ីអាគ្នេយ៍ទៅកាន់ភាគខាងជើង"៕

អ្នកបកប្រែ៖ Li Mengli