中文 English {{ activeLangText || 'Languages' }} {{ item.text }}
តៅ មីងស៊ីវ ជាកញ្ញាម្នាក់ដែលមកពីខេត្តយូណាន ត្រូវបានផ្តល់រង្វាន់ "មេដាយមិត្តភាពថ្នាក់ទី ២" ដោយប្រទេសកាហ្សាក់ស្ថាន
ព័ត៌មាន > ខ្លឹមសារ

តៅ មីងស៊ីវ ជាកញ្ញាម្នាក់ដែលមកពីខេត្តយូណាន ត្រូវបានផ្តល់រង្វាន់ "មេដាយមិត្តភាពថ្នាក់ទី ២" ដោយប្រទេសកាហ្សាក់ស្ថាន

云南日报|
分享到Facebook

នាពេលថ្មីៗនេះ តាវ មីងស៊ីវ ជាកញ្ញាម្នាក់ដែលមកពីខេត្តយូណាន ត្រូវបានប្រទេសកាហ្សាក់ស្ថានផ្តល់រង្វាន់"មេដាយមិត្តភាពថ្នាក់ទី ២"។ មេដាយនេះគឺជាកិត្តិយសជាតិដែលត្រូវបានផ្តល់ជូនក្នុងនាមប្រមុខរដ្ឋ ហើយលោកស្រី Aida Balaeva ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងព័ត៌មានរបស់ប្រទេសកាហ្សាក់ស្ថានបានប្រគល់មេដាយនេះដល់កញ្ញា តាវ មីងស៊ីវ។

កញ្ញា តៅ មីងស៊ីវ គឺជាអ្នកសរសេរប្លុកដ៏ល្បីល្បាញរបស់ប្រទេសចិន ដែលត្រូវបានអញ្ជើញទៅដំណើរទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថានជាលើកដំបូង​ កាលពីខែកញ្ញា ឆ្នាំ​ ២០២៤។ ចាប់តាំងពីពេលនោះមក នាងបានទៅទស្សនាតំបន់ផ្សេងៗនៃប្រទេសកាហ្សាក់ស្ថាន។ ទន្ទឹមនឹងនេះ នាងបានបង្ហោះខ្លឹមសារជាង ១០០ ភាគលើវេទិកាទំនាក់ទំនងសង្គមដោយទទួលបានការចូលមើលជាង ១ ពាន់លានដង។ នៅខែឧសភា ឆ្នាំ២០២៥ នាងត្រូវបានទទួលកេរ្តិ៍ឈ្មោះថា​ "ឯកអគ្គរដ្ឋទូតទេសចរណ៍របស់ប្រទេសកាហ្សាក់ស្ថាន"។

ក្រសួងវប្បធម៌និងព័ត៌មាននៃប្រទេសកាហ្សាក់ស្ថាន បានបញ្ជាក់ថាមេដាយនេះមានបំណងទទួលស្គាល់ការចូលរួមចំណែករបស់នាង​ ក្នុងការផ្សព្វផ្សាយយ៉ាងសកម្មអំពីប្រទេសកាហ្សាក់ស្ថានព្រមទាំងបេតិកភណ្ឌវប្បធម៌ក្នុងស្រុកនិងធនធានទេសចរណ៍ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ហើយនិងការជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។

នៅក្នុងពិធីប្រគល់មេដាយ លោកស្រី Aida Balayeva បានថ្លែងថា "មេដាយមិត្តភាពថ្នាក់ទី២" គឺជាកិត្តិយសជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កញ្ញា តៅ មីងស៊ីវ ក្នុងការពង្រឹងមិត្តភាពនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសចិននិងកាហ្សាក់ស្ថាន។ កញ្ញា តៅ មីងស៊ីវ បានធ្វើឱ្យមនុស្សចំនួនរាប់លាននាក់ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទេសភាពធម្មជាតិនិងសក្តានុពលទេសចរណ៍របស់ប្រទេសកាហ្សាក់ស្ថាន តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គមរបស់របស់គាត់ផ្ទាល់។

កាលពីពេលថ្មីៗនេះកញ្ញា​ តៅ មីងស៊ីវ បានធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថានម្តងទៀតដើម្បីថតវីដេអូនិងចូលរួមក្នុងសកម្មភាពពិធីបុណ្យក្នុងស្រុក។ ក្នុងអំឡុងពេលនៃការធ្វើដំណើនេះលោក​ Kassym-Jomart Tokayev​ ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថានបានជួបសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយនាង និងបានស្វាគមន៍នាងត្រឡប់មកប្រទេសកាហ្សាក់ស្ថានវិញ។ កញ្ញា តៅ មីងស៊ីវ បានបញ្ជាក់ថា មានឆន្ទៈចូលរួមចំណែកក្នុងការពង្រឹងមិត្តភាពរវាងប្រទេសចិននិងកាហ្សាក់ស្ថាននៅពេលអនាគត៕

អ្នកបកប្រែ៖ Li Mengli