នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងការបរទេសចិនបានរៀបចំពិធីប្រគល់ "មេដាយឯកអគ្គរាជទូតឆ្នើម" ជាលើកដំបូង។ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រគល់មេដាយជូនអ្នកទទួលរង្វាន់ ឬតំណាងរបស់អ្នកទទួលរង្វាន់ ៨ រូប រួមទាំងលោកជំទាវ ខែក កែមាលី ស៊ីសូដា អតីតឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។