中文 English {{ activeLangText || 'Languages' }} {{ item.text }}
លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ពីការពង្រឹងមូលដ្ឋានគ្រឹះនៃសុខភាពសាធារណៈ
News Focus > ខ្លឹមសារ

លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ពីការពង្រឹងមូលដ្ឋានគ្រឹះនៃសុខភាពសាធារណៈ

CRI|
分享到Facebook

សុខភាពរបស់ប្រជាជនគឺជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិមួយ ។

កិច្ចប្រជុំ​ថ្នាក់ជាតិ​ស្តីពី​សុខាភិបាលចិន​បានបើកធ្វើ​ម្តងទៀតនៅថ្ងៃទី ១២ ដល់ ១៣ ខែតុលា​បន្ទាប់ពីរំលងអស់រយៈពេល ១០ ឆ្នាំ ។ លោក​ Xi Jinping ប្រធានរដ្ឋ​​ចិន​បានអញ្ជើញ​​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើកនេះ​និង​​ថ្លែង​សុន្ទរកថា​​គន្លឹះ​ដោយ​គូសបញ្ជាក់ថា ​ត្រូវដើរតាម​មាគ៌ា​នៃ​ការអភិវឌ្ឍវិស័យ​សុខាភិបាល​​ដែលមាន​លក្ខណៈ​ពិសេសចិនដោយ​មិន​ងាករេ ត្រូវ​អនុវត្តគោលការណ៍​ការងារសុខាភិបាលនៅក្នុងយុគសម័យថ្មី ជំរុញការ​អភិវឌ្ឍបុព្វហេតុ​សុខាភិបាល​ប្រកបដោយ​គុណភាពខ្ពស់​លើកកម្ពស់កម្រិតសុខភាពរបស់ប្រជាជនជាបន្តបន្ទាប់​ និងធានាបាន​នូវ​ការ​វិវឌ្ឍ​នៃការកសាងប្រទេសចិនដែលមានសុខភាពល្អ​​ ។

ក្នុងអំឡុងពេលអនុវត្ត​ផែនការប្រាំឆ្នាំលើកទី ១៥ គឺជារយៈពេលដ៏សំខាន់សម្រាប់សម្រេចគោលដៅនៃការកសាងប្រទេសចិនដែលមានសុខភាពល្អនៅឆ្នាំ២០៣៥ ។ តើត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃសុខភាពប្រជាជនដោយរបៀបណា ?  លោក​ Xi Jinping  បានគូសបញ្ជាក់ពី​ពាក្យគន្លឹះ“ការបង្ការ”៖ ការបង្ការគឺជាយុទ្ធសាស្ត្រសុខភាព​​ដែលសន្សំសំចៃ​បំផុតនិងមានប្រសិទ្ធភាពបំផុត ​ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ​មូលដ្ឋាន​ដែលទាក់ទងនឹងសុខាភិបាល ។

ទី ១ ​​ត្រូវ​ណែនាំ​សង្គម​ទាំងមូល​ឲ្យ​បង្កើត​ទស្សនៈ​ត្រឹមត្រូវអំពី​សុខភាព។

ទី ២ ត្រូវ​ណែនាំយុវជនឱ្យមានទម្លាប់សិក្សា​និងរស់នៅល្អ ។

ទី ៣ ត្រូវលើកទឹកចិត្ត​និងគាំទ្រដល់សកម្មភាពហាត់ប្រាណរបស់ប្រជាជននិងសកម្មភាពកម្សាន្តដើម្បី​សុខភាព​ ។

ទី ៤ ត្រូវ​ការពារសុវត្ថិភាពចំណីអាហារឱ្យបានល្អ ។

ទី ៥ ត្រូវ​កែលម្អប្រព័ន្ធបង្ការ និងគ្រប់គ្រងជំងឺឆង្ល ៕