វគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់និងពន្លត់អគ្គិភ័យសម្រាប់ទីក្រុងសម្ព័ន្ធមេត្រីនៃប្រទេសទាំង៥តាមដងទន្លេមេគង្គ ត្រូវបានរៀបចំឡើងនៅទីក្រុងចាវថុង
កាសែតយូណានដេលី|

ថ្មីៗនេះ វគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់និងពន្លត់អគ្គិភ័យសម្រាប់ទីក្រុងសម្ព័ន្ធមេត្រីនៃប្រទេសទាំង៥តាមដងទន្លេមេគង្គ "ការភ្ជាប់បេះដូងពីចិត្តទៅចិត្ត ការធ្វើដំណើរនៅយូណាន" ត្រូវបានរៀបចំឡើងនៅមូលដ្ឋានបណ្តុះបណ្តាលនៃរដ្ឋបាលជាតិសង្គ្រោះបន្ទាន់និងពន្លត់អគ្គិភ័យចិន (ក្រុងចាវថុង)។
ក្នុងអំឡុងពេលបណ្តុះបណ្តាល កងកម្លាំងពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់ក្រុងចាវថុង បានរៀបចំវគ្គសិក្សាស្របតាមតម្រូវការជាក់ស្តែងនៃការបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយក្នុងអាងទន្លេឡានឆាង-មេគង្គ ដោយប្រើប្រាស់វិធីសាស្ត្ររួមបញ្ចូលគ្នារវាងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង ដោយបានបើកមុខវិជ្ជាស្នូលដូចជា ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ (EMT) ការបង្ការនិងគ្រប់គ្រងការជន់លិចក្នុងទីក្រុង ការសង្គ្រោះពេលទឹកហូរខ្លាំង ការសង្គ្រោះយានយន្តធ្លាក់ចូលទឹក និងការពន្លត់អគ្គិភ័យជាដើម ដែលគ្របដណ្តប់លើគ្រប់សេនារីយ៉ូសង្គ្រោះបន្ទាន់ដែលបានជួបប្រទះជាញឹកញាប់។ សិក្ខាកាមទាំងឡាយបានថ្លែងថា នឹងខិតខំនាំយកបទពិសោធន៍ជាក់ស្តែងដែលបានរៀនសូត្រទៅអនុវត្ត ដើម្បបន្តកែលម្អនិងធ្វើឱ្យប្រសើរឡើងនូវការងារសង្គ្រោះបន្ទាន់នៅក្នុងប្រទេសរបស់ខ្លួន។
វគ្គបណ្តុះបណ្តាលលើកនេះ បានរៀបចំឡើងដោយមានការចូលរួមពីមន្ត្រីប្រព័ន្ធពន្លត់អគ្គិភ័យ និងកងកម្លាំងសង្គ្រោះបន្ទាន់ជំនាញចំនួន ២៥ រូប មកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដោយបានពង្រីកគម្រោង "ការភ្ជាប់បេះដូងពីចិត្តទៅចិត្ត ការធ្វើដំណើរនៅយូណាន" ពីវិស័យសុខុមាលភាពប្រជាជន ទៅកាន់វិស័យសង្គ្រោះបន្ទាន់និងការការពារសុវត្ថិភាព ដែលជួយជំរុញឱ្យបណ្តាប្រទេសនានារួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃគ្រោះមហន្តរាយធម្មជាតិ៕